(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤១៧គ្រឿង រកឃើញល្មើសច្បាប់១,០១៥គ្រឿង(ម៉ូតូ៧៧%) អប់រំ៣១០គ្រឿង និងផាកពិន័យ៧៥០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៤៧គ្រឿង, អប់រំ១៩៣គ្រឿង និងផាកពិន័យ២៩៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៨,៩៤៣គ្រឿង រកឃើញយានយន្តល្មើស១៦,៨៧៥គ្រឿង (ម៉ូតូ៨២%) ក្នុងនោះអប់រំ៣,៨២២គ្រឿង និងផាកពិន័យ១៣,០៥៣គ្រឿង៕