(ភ្នំពេញ)៖ ចាប់ពីថ្ងៃនេះតទៅ អ្នកចូលចិត្តតាមដានការផ្សាយផ្ទាល់ (Live) ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានកំសាន្តដ៏ច្រើនសម្បូរបែបរបស់ទូរទស្សន៍ខ្សែកាប Fresh News បាននឹងកំពុងដំណើរការផ្សាយសាកល្បង នៅលើកញ្ចក់ទូរទស្សន៍ខ្សែកាប PPCTV ប៉ុស្តិ៍លេខ៧៦ (សូមស្គេនប៉ុស្តិ័ជាថ្មី)។ បងប្អូនប្រជាពលរដ្ឋអាចទស្សនាដោយសេរីនៅតាមគេហដ្ឋាន ដោយមិនចាំបាច់ត្រូវការមាន Internet ឡើយ ពេញ២៤ម៉ោង។
លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានថ្លែងឲ្យដឹងថា ការពង្រីកបណ្ដាញទូរទស្សន៍ខ្សែកាបផ្សព្វផ្សាយ ព័ត៌មានថ្មីមួយនេះ គឺដោយសារកើតចេញពីការគិតគូរយ៉ាងដិតដល់ចំពោះទស្សនិកជន និងអ្នកចូលចិត្តតាមដានព័ត៌មានថ្មីៗចុងក្រោយទាំងនៅកម្ពុជា និងជុំវិញពិភពលោក ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទស្សនាទូរទស្សន៍ខ្សែកាប Fresh News នៅតាមគេហដ្ឋានផ្ទាល់តែម្តង និងដោយសេរីពុំចាំបាច់មាន Internet នោះឡើយ។
ជាការពិតណាស់ការបន្ថែមបណ្ដាញការផ្សព្វផ្សាយរបស់ Fresh News នៅលើកញ្ចប់ទូរទស្សន៍នេះ គឺស្របពេលនឹងបរិបទសង្គមកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងមានការរីកចម្រើន ចំណែកបងប្អូនប្រជាពលរដ្ឋចង់ដឹងនូវព័ត៌មានផ្សេងៗជុំវិញពិភពលោក។
បណ្តាញព័ត៌មាន ទូរទស្សន៍ និងវិទ្យុ Fresh News ផ្សាយព័ត៌មានពេញ២៤ម៉ោងទៅកាន់ Channel ទាំងអស់រួមមាន៖
១៖ ទូរទស្សន៍ខ្សែកាប Fresh News ប៉ុស្តិ៍លេខ៧៦ (PPCTV 76)
២៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Smart TV
៣៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ App Fresh News
៤៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Website
៥៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ Facebook
៦៖ ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយតាមរយៈ YouTube
៧៖ វិទ្យុព័ត៌មាន Fresh News ផ្សាយតាមរយៈ App, Website.
៨៖ សារព័ត៌មាន Fresh News ផ្សាយចេញជា៣ភាសា, ខ្មែរ អង់គ្លេស ចិន
សូមជម្រាបថា ការផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីកម្សាន្តនានារបស់ Fresh News គឺផ្សាយចេញព្រមៗគ្នាគ្រប់ប្រព័ន្ធតែម្ដង៕