(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៥៧៣គ្រឿង រកឃើញល្មើសច្បាប់១,០០១គ្រឿង(ម៉ូតូ៦៨%) អប់រំ៥០១គ្រឿង និងផាកពិន័យ៥០០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៨៧១គ្រឿង, អប់រំ២៦១គ្រឿង និងផាកពិន័យ៤០២គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៨៣,៥២៦គ្រឿង រកឃើញយានយន្តល្មើស១៥,៨៦០គ្រឿង (ម៉ូតូ៨៣%) ក្នុងនោះអប់រំ៣,៥១២គ្រឿង និងផាកពិន័យ១២,៣៤៨គ្រឿង៕