(កំពត)៖ ព្រះបរមរូបសម្ដេចព្រះ ហិរក្សរាមាឥស្សរាធិបតីអង្គឌួង ដែលបានកសាងនាដងព្រែកកំពង់បាយ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ត្រូវបានប្រារព្ធបួងសួង ដោយមានការនិមន្តជាអធិបតីភាពពីសម្ដេច្រវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាករងទី៣នៃកម្ពុជា, លោក ជា ចាន់តូ និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក ហ៊ុយ ណាវី អ្នកដឹកនាំការកសាងព្រះបរមរូបនេះឲ្យដឹងថា ព្រះបរមរូបសម្ដេចព្រះហិរក្សរាមាឥស្សរាធិបតីអង្គឌួង ព្រះបរមកោរដ្ឋមួយព្រះនេះ គឺកសាងដោយសម្ដេច្រវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក និងការជួយឧបត្ថម្ភគាំទ្រដោយធនា
គារជាតិនៃកម្ពុជា ដោយចាប់ផ្ដើមកសាងកាលពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៧មកម្ល៉េះ។
លោក ជាវ តាយ អភិបាលខេត្តកំពត បានចាត់ទុកការកសាង ព្រះបរមរូបសម្ដេចព្រះអង្គឌួងនេះគឺ មិនគ្រាន់តែរួមចំណែក ក្នុងការលើកកម្ពស់តម្លៃខាងជំនឿនោះទេ ប៉ុន្តែតាមរយៈព្រះបរមរូបនេះនូវ បានជួយលើកកម្ពស់មុខមាត់ និងសម្រស់នៃទឹកដីខេត្តកំពត ក្នុងការទាន់ទាញឲ្យភ្ញៀងទេសចរមកដើរលេងកំសាន្ត។
លោកក៏បានថ្លែងព្រះអំណរគុណ និងអរគុណចំពោះសម្ដេច្រវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក និងលោក ជា ចាន់តូ និងលោកស្រីដែលមានទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារៀបចំកសាងព្រះបរមរូបនេះឡើង និងទុកជាកេរ្តិ៍ដំណែលសម្រាប់ខេត្តកំពត បានឃើញបានដឹងពីអតីតមហាវិរក្សត្រខ្មែរ។
សម្ដេច្រវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក មានសង្ឃដិកាឲ្យដឹងថា កាលព្រះអង្គ និងលោកជា ចាន់តូ និងលោកស្រីព្រមទាំងសប្បុរសជន បានមូលមតិកសាងព្រះបរមរូបសម្ដេចព្រះអង្គឌួង ស្ថិតដងព្រែកកំពង់បាយគឺ មានបំណងកសាងសមិទ្ធលផលសម្រាប់ ជាគុណប្រយោជន៍ដល់ដែនដីខេត្តកំពត និងដើម្បីបញ្ជាក់ឲ្យដឹងថា កាលដើមខេត្តកំពតជាអតីតកំពង់ផែអន្តរជាតិខ្មែរមួយ នាសម័យកាលព្រះបរមរូបសម្ដេចព្រះអង្គឌួង។
សូមបញ្ជាក់ថា រូបសំណាកព្រះអង្គឌួងព្រះបរមកោដ្ឋព្រះបរមរូនេះ ដែលបានកសាងនេះគឺ ទ្រង់គ្រឿងគង់លើព្រះទីន័ងអសស្វត សង់អំពីស្ពាន់ទម្ងន់២តោនកន្លះកម្ពស់៤ម៉ែត្រតម្កល់លើខឿនទម្រធ្វើអំពីស៊ីម៉ង់តិ៍ និងមានតួខឿនផ្នែកស្ដាំមានរូបចម្លាក់ តាមរចនាបទប្រាសាទបាយ័យ និងខាងឆ្វេងមានរូបចម្លាក់ព្រះសាទអង្គឌួងគង់លើទីន័ង៕