(ភ្នំពេញ)៖ តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានធ្លាក់ចុះពី៤,០០០រៀល មកនៅត្រឹម៣៦៥០រៀលក្នុងមួយលីត្រ ខណៈដែលតម្លៃម៉ាស៊ូតក៏ធ្លាក់ចុះដែរ ពី៤,០០០រៀល មកនៅត្រឹម៣,៨០០រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈដែលទើបចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានកំណត់ឲ្យគ្រប់ស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់នៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយតម្លៃសាំងធម្មតា ត្រូវលក់មិនឲ្យលើសពី៣,៦៥០រៀលក្នុង១លីត្រ និងម៉ាស៊ូតត្រូវលក់មិនឲ្យលើសពី៣,៨០០រៀលក្នុង១លីត្រ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖