Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូនខ្មែរទីមួយលោកឧកញ៉ា ស្រី​ ចាន់ថន​ ទទួលបានសិទ្ធិយកឡាន រថក្រោះ​អាមេរិក មកលក់នៅកម្ពុជា

16-11-2018 12:31

(ភ្នំពេញ)៖​ លោកឧកញ៉ា ស្រី ចាន់ ថន អគ្គនាយកក្រុមហ៊ុន​ ជេត​ គ្រុប​ បានប្រកាសឲ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលបានសិទ្ធិ នាំចូលផ្ដាច់មុខនូវប្រភេទឡាន Rezvani របស់សហរដ្ឋអាមេរិក មកលក់នៅកម្ពុជា​ ដោយរថយន្តមានពីរប្រភេទគឺ​ បាញ់ធ្លុះ​ នឹង​បាញ់មិនធ្លុះ (ការពារគ្រាប់)។

លោកឧកញ៉ា ស្រី ចាន់ ថន បានប្រកាសថា៖ «ដោយសារការរក្សាបាននូវសុខសន្តិភាព នឹងការអភិវឌ្ឍកាន់តែរីកចម្រើន​ ទៅមុខជានិច្ចក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា ថ្ងៃនេះក្រុមហ៊ុន ជេត៍ គ្រុប បានសហការជាមួយក្រុមហ៊ុនផលិតរថយន្ត រេហ៍វ៉ានី របស់សហរដ្ឋអាមេរិក ដោយបានផ្តល់សិទ្ធិចែកចាយផ្តាច់មុខ តែមួយគត់ក្នុងប្រទេសកម្ពុជានឹង មានតែកម្ពុជាមួយគត់ដែលមានសិទ្ធចែកចាយបន្តទៅកាន់ប្រាំប្រទេសផ្សេងទៀតដែលរួមមាន៖ សិង្ហបុរី, ម៉ាឡេស៊ី, ថៃឡង់, វៀតណាម និងឡាវ»