(ពោធិ៍សាត់)៖ កសិករម្នាក់វ័យចំណាស់ម្នាក់ មានសំណាងបានឈ្នះរង្វាន់ធំ ពីភេសជ្ជៈខារ៉ាបាវ នូវទឹកប្រាក់ចំនួន៧០លានរៀល បន្ទាប់ពីទទួលទានកាលពីដើមសប្ដាហ៍កន្លងទៅនេះ។ សម្រាប់អ្នកមានសំណាងឈ្នះនូវទឹកប្រាក់ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មានឈ្មោះ សុង ឌី ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកំពង់ក្រសាំងក្រោម ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ថ្លែងប្រាប់ក្រុមការងារ និងអ្នកសារព័ត៌មានដែលចុះប្រគល់រង្វាន់ដល់កន្លែងស្នាក់ផ្ទាល់តែម្ដងនោះ លោក សុង ឌី បានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្ននេះ ចំពោះកត្តាជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ដោយសារតែខ្លួនមានជំងឺប្រចាំកាយ និងធ្លាក់ខ្លួនពិការភាពស្ទើរទាំងស្រុង មិនអាចមានលទ្ធភាពប្រកបកិច្ចបាននោះទេ ពោលគឺអាស្រ័យដោយសារប្រពន្ធ និងកូនៗជួយទំនុកបម្រុងតែប៉ុណ្ណោះ។ ប៉ុន្តែស្រាប់តែកាលពីចុងសប្ដាហ៍កន្លងទៅនេះ លោកបានទៅលេងបងប្អូន និងអ្នកភូមិដែលនៅឆ្ងាយពីផ្ទះ ហើយអស់កម្លាំង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទទួលទាន លុះពេលគាស់ក៏ស្រាប់តែឃើញមានរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។ ភ្លាមនោះលោកពិតជារីករាយ និងរំភើបជាខ្លាំង ព្រោះធ្លាប់តែឃើញគេឡើងទទួលរង្វាន់នៅលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែពេលនេះលោក ក៏មានឱកាសក្លាយជាអ្នកមានសំណាងដូចគេដែរ។
លោក សុង ឌី បានបញ្ជាក់ថា បន្ទាប់ពីទទួលបានទឹកប្រាក់រង្វាន់៧០លានរៀលនេះ លោកនឹងយកមួយចំនួនទៅព្យាបាលជំងឺ ដែលកំពុងមានជាប់ប្រចាំកាយ និងទុកមួយចំនួនទៀតសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត់។ ជាមួយគ្នានេះផងដែរ លោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់យ៉ាងសន្ធឹកសន្ធាប់សម្រាប់អតិថិជន ហើយក៏សូមអំពាវនាវដល់មហាជនទូទៅ សូមបន្តគាំទ្រភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដើម្បីមានឱកាសទទួលសំណាងដូចជារូបលោក។
សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមរង្វាន់យ៉ាងសន្ធឹកសន្ធាប់ នូវចំនួនទឹកប្រាក់រហូតដល់ ៧០លានរៀល ចំនួន៥០រង្វាន់ ម៉ូតូ HONDA Dream ១២៥ ចំនួន៥០ រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់១កំប៉ុង រាប់លានកំប៉ុង និងគ្មានការកំណត់កាលបរិច្ឆេទនោះទេ។ អ្នកទទួលទានអាចមាន សំណាងបានឈ្នះរង្វាន់ធំ៧០លានរៀល, អ្នកលក់ឱ្យគេត្រូវរង្វាន់ធំនឹងមានសំណាងបានទទួលរង្វាន់៧លានរៀល ដោយឡែកសម្រាប់ អ្នកតាំងលក់ស្អាតជាងគេនៅពេលក្រុមការងារចុះទៅឃើញ នឹងទទួលបានប្រាក់រង្វាន់ចំនួន៧០ម៉ឺនរៀល។
សូមចំណាំ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរ ជាសញ្ញាសម្គាល់តែប៉ុណ្ណោះ៕