(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹមប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ជ័យលាភីប្រឡងគំនូរសិស្សមធ្យមសិក្សា ក្រោមប្រធានបទ «សិទ្ធិជនពិការក្នុងសុវត្ថិភាពចរាចរណ៍ និងសង្គម» ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការ Light for the World។
ពិធីនេះបានប្រារព្ធធ្វើនៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន ស្វាយធំ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា លោកគ្រូ អ្នកគ្រូ ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សបេក្ខជនគូរគំនូរ មកពី៨វិទ្យាល័យក្នុងខេត្តសៀមរាប សរុបចំនួន១៥០នាក់។
ថ្លែងក្នុងឱកាសនោះ លោក គួយ ណាលីន បានបញ្ជាក់ថា មិនត្រឹមតែមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋរងគ្រោះហន្តរាយប៉ុណ្ណោះទេ សម្ដេចថែមទាំងបានយកចិត្តទុកដាក់បំផុត ចំពោះបងប្អូនជនពិការគ្រោះប្រភេទ ដែលជាជនរងរងគ្រោះ។
លោកស្រីបន្ថែមថា តាមរយៈស្នាដៃគូរគំនូរដែលបាលសម្តឹតសម្រាំងពីគណៈកម្មការ ពិនិត្យ វាយតម្លៃ ឃើញថាពិជាគំនូរផុសចេញពីគោលគំនិតប្អូនៗ បានបង្ហាញឲ្យឃើញថា សកម្មភាពដែលសហគមន៍ជួយដល់ជនពិការ ក្នុងការធ្វើដំណើរ ការរៀបចំទីជម្រាលតាមសាលារៀន ការចូលរួមក្នុងសកម្មភាពសង្គមជាដើម ដែលទាំងអស់នេះពិតជាមានអត្ថន័យល្អទាក់នងនឹងពិការភាព។
សូមបញ្ជាក់ថា យុវជន ញ៉ុន សំណាង សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ទទួលបានជ័យលាភីលេខ១, យុវតី ឡាំង សហ្សវត្តី សិស្សថ្នាក់ទី១០ នៃវិទ្យាល័យ សម្ដេចឪ ទទួលបានជ័យលាភីលេខ២ និងយុវជន លាន សុខលាភ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យ អង្គរ ទទួលបានជ័យលាភីលេខ៣៕