(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម លោក កែវ ធីវុធ ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដល់មន្ដ្រីនគរបាលខេត្តកំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានមានមតិសំណេះសំណាល បើកកម្មវិធី និងផ្តាំផ្ញើដល់មន្ត្រីក្រោមឱវាទឲឥ្យយកចិត្តទុកដាក់ និងអនុវត្តឲ្យបានច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ហើយដាច់ខាតត្រូវចៀសឲ្យឆ្ងាយពីទង្វើទាំងនេះ។
បន្ថែមពីនេះ លោក កែវ ធីវុធ ឧបការីនៃអង្គភាពប្រឆាំងអំពើរលួយ បានធ្វើការផ្សព្វផ្សាយពីបំណិន នៃអំពើពុករលួយ បទល្មើសស៊ីសំណូកនិយោជិក បទល្មើសអ្នកសូក និងបទល្មើសអ្នកទទួលសំណូក បទល្មើសដេញថ្លៃមិនត្រឹមត្រូវ បទល្មើសវិតិក្រម បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ បទល្មើសរំលោភអំណាច បទល្មើសមិនប្រកាសទ្រព្យ និងបំណុលបទល្មើស រារាំង និងជ្រៀតជ្រៀតដល់ការងាអង្គភាពប្រឆាំអំពើពុករលួយ
និងបទល្មើសផ្សេងជាច្រើនទៀត។
ក្នុងកិច្ចប្រជុំនេះដែរ លោក កែវ ធីវុធ បានផ្សព្វផ្សាយដល់មន្ត្រីក្រោមឱវាទត្រូវយកចិត្តទុកដាក់ទៅលើការបង្ការទប់ ស្កាត់ អនុវត្តច្បាប់ និងវិធីដាក់ពាក្យប្តឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយ។
សូមជម្រាបថា កិច្ចប្រជុំខាងលើនេះ ក៏មានចូលរួមពី លោកស្នងការរង លោកអនុផែន លោកនាយការិយាល័យ លោកនាយរងការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុងទាំង១០ លោកអធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល១០៩ សរុបរួម៣២៣រូប៕