(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៧,២៩០គ្រឿង រកឃើញល្មើសច្បាប់១,៣១៦គ្រឿង (ម៉ូតូ៨១%) អប់រំ៤២៧គ្រឿង និងផាកពិន័យ៨៨៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន៣,៨៥៥គ្រឿង, អប់រំ៦០៣គ្រឿង និងផាកពិន័យ៣៨៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៣៧,៩៥៣គ្រឿង រកឃើញយានយន្តល្មើស១៤,៤៥៩គ្រឿង (ម៉ូតូ៨២%) ក្នុងនោះអប់រំ៣,០១១គ្រឿង និងផាកពិន័យ១១,៨៤៨គ្រឿង៕