(ភ្នំពេញ)៖ ពិតជាប្លែកភ្នែកសម្រាប់ឆ្នាំនេះ ជាមួយស្ដង់ពិព័រណ៍ខ្នាតយក្ស និងធំជាងគេនៅកម្ពុជា នឹងលេចចេញជារូបរៀងក្នុងក្រុងភ្នំពេញ នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ។ ស្ដង់ពិព័រណ៍ខ្នាតយក្សនេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
លោក លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បញ្ជាក់ថា «ស្តង់ពិពណ៌ខ្នាតយក្សនេះមានរាងមូលពណ៌ស មានទំហំ និងអង្កត់ផ្ចិតប្រវែង១៥ម៉ែត្រ និងកម្ពស់៨ម៉ែត្រ ក្នុងនោះក៏មានការតាំងលក់ ផលិតផលភេសជ្ជៈជាច្រើនមុខ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិសរួមមាន៖ ស្រាបៀរកម្ពុជា (Cambodia Beer), ស្រាបៀរស្តោតបាលីប្លេក (Barrley Balck), ភេសជ្ជៈអាយស៍ (IZE), ទឹកផ្លែឈើជូប (Joop), ភេសជ្ជៈប៉ូវកម្លាំង វើក (Wurkz) និងទឹកបរិសុទ្ធកម្ពុជា (Cambodia Water)»។
លោកបន្តថា ការរៀបចំស្តង់នេះបានចាប់ផ្តើម តាំងពីម្សិលមិញដែលមានទំហំដីប្រមាណជិត១ហិចតា និងមានស្តង់ទាំងអស់ចំនួន៦ ដាក់តំរៀងគ្នាជារូបរៀងអក្សរ U ដោយតភ្ជាប់ពីស្តង់ មួយទៅស្តង់មួយទៀត ដោយកំរាលព្រំដំបូលពីលើ និងជញ្ជាំងជុំវិញតុបតែងលំអរបែបពាណិជ្ជកម្ម និង ប្រណិតភាពតាមចរិតលក្ខណៈនៃភេសជ្ជៈនីមួយៗ។
លោកបានបង្ហើបនូវគម្រោងការ នៃការចាប់ផ្តើម បើកទទួលឲ្យកីឡាករទូកង, ភ្ញៀវជាតិ និងអន្តរជាតិ គ្រប់ស្រទាប់ចូលរួមទស្សនាដោយសេរី ក្នុងស្តង់ពិព័រណ៍ខ្នាតយក្សនេះចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ១០៖០០នាទីព្រឹក រហូតដល់ពាក់កណ្តាលអធ្រាត ទាំងរយៈពេល៣ថ្ងៃនេះ។
លោកសង្កត់ធ្ងន់ថា «គ្រប់ទំនិញដាក់តាំងលក់ក្នុងស្តង់នីមួយៗ សុទ្ធតែលក់ក្នុងតម្លៃពិសេសទាំងអស់ សម្រាប់អ្នកទៅទស្សនាផ្ទាល់ ហើយអ្នកទស្សនាផ្ទាល់ក៏អាចទទួលបាន វត្ថុអនុស្សាវរីយ៍ពីស្តង់នីមួយៗ តាមរយៈការចូលរួមសកម្មភាពល្បែងកំសាន្ដនានាផ្សេងៗ នៅក្នុងស្តង់នីមួយៗ»។
ក្នុងនោះលោកក៏បានគោរពអញ្ជើញកីឡាករទូកង ភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនា ការតាំងពិព័រណ៍ស្តង់ដ៏ធំប្រចាំកម្ពុជានេះ ដើម្បីទទួលបានពិសោធន៍ថ្មីជាមួយទំនិញផ្សេងៗដែលត្រៀមតាំងលក់។
សូមបញ្ជាក់ថា ស្តង់ខ្នាតយក្សនេះធ្លាប់បានបង្ហាញវត្តមានម្តងមកហើយ កាលពីព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែឆ្នាំមុន ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ១០០% និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា, ស្រាបៀរស្តោត (Barrley Black), ស្រាបៀរគូដូ (Kudo), ទឹកក្រូច អាយស៍ (IZE), ទឹកផ្លែឈើជូប (Joop), ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕