(សិង្ហបុរី)៖ សូមចូលរួមអបអរសាទរ! លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទទួលបានគោរមងារជា «វិស្វករអាស៊ានកិត្តិយសខ្ពង់ខ្ពស់ឧត្តុង្គឧត្តម» (Distinghished Honorary Fellow) ពីសហព័ន្ធវិស្វកម្មអាស៊ាន នៅប្រទេសសិង្ហបុរី។
គោរមងារជា «វិស្វករអាស៊ានកិត្តិយសខ្ពង់ខ្ពស់ឧត្តុង្គឧត្តម» ដែលសហព័ន្ធវិស្វកម្មអាស៊ាន ប្រគល់ជូនលោក សុខុម ភគវន្តមុនី ខាងលើនេះ ដោយផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងរបស់លោក ក្នុងការអភិវឌ្ឍវិស័យផ្លូវដែកកម្ពុជា នាពេលកន្លងមក។
ពិធីប្រគល់គោរមងារនេះ បានរៀបចំធ្វើឡើងក្នុងឱកាសដែលលោក សុខុម ភគវន្តមុនី ដឹកនាំគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមកិច្ចប្រជុំលើកទី៣៦ របស់សហព័ន្ធវិស្វកម្មអាស៊ាន (CAFEO-36) នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី៕