(ភ្នំពេញ)៖ ដើម្បីជាការឆ្លើយតបចំពោះតម្រូវការ របស់អតិថិជន និងការរីកចម្រើននៃកម្រិតជីវភាព របស់បងប្អូនប្រជាពលរដ្ឋទូទៅនោះ ហាងលក់ទំនិញទំនើប Super Duper បានប្រកាសពីគោលដៅរបស់ខ្លួន គឺការផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្ម និងទំនិញដ៏ល្អបំផុត ពុំធ្លាប់មាននៅក្នុងប្រទេសកម្ពុជា ក្នុងឱកាសបើកសម្ពោធសាខាថ្មី (សាខាទី៣) ក្នុងនោះក៏មាននាំចូលនូវមុខទំនិញ ជាច្រើនប្រទភេទ ដែលធ្វើឲ្យអតិថិជន មិនពិបាកស្វែងរកដូចមុនទៀតហើយ។
ហាង Super Duper ត្រូវបានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមានអ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធី ខណៈសាខាទី៣នេះ មានអាសយដ្ឋាន ផ្លូវ ៥៧ កែងនឹងផ្លូវ ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោក ផាត់ សយ ប្រធានផ្នែកគ្រប់គ្រងហាង Super Duper បានថ្លែងឲ្យដឹងថា ហាង Super Duper ជាហាងលក់ទំនិញទី១នៅទីក្រុងភ្នំពេញ ដែលបើកបំរើ សេវាកម្ម២៤ម៉ោងនាពេលបច្ចុប្បន្ន ហើយគោលដៅរបស់យើង គឺការផ្តល់ជូនអតិថិជនទាំងអស់នូវសេវាកម្ម និងទំនិញដ៏ល្អបំផុត។ ក្នុងនោះមានទំនិញ ដ៏សំបូរបែបរបស់យើងរួមមាន គ្រឿងទេស និងផលិតផលប្រើប្រាស់ក្នុងផ្ទះ សម្រាប់បម្រើដល់តម្រូវការប្រចាំថ្ងៃរបស់លោកអ្នក ក៏ដូចជាទំនិញជាច្រើនមុខ ដែលលោកអ្នកពិបាកស្វែងរក នៅតាមហាងដទៃទៀត នៅក្នុងក្រុងភ្នំពេញ។ គោលដៅធំបំផុតរបស់យើង គឺធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្ត។ យើងប្តេជ្ញានឹងធ្វើឲ្យការទិញទំនិញប្រចាំថ្ងៃ របស់លោកអ្នក ប្រកបដោយភាព ងាយស្រួល រហ័ស និងសប្បាយរីករាយ ជាមួយនឹងសេវាកម្មរបស់យើងខ្ញុំ។
លោកបន្តថា ពេលបច្ចុប្បន្ននេះ ហាងរបស់យើងបន្តរីកលូតលាស់ និងអភិវឌ្ឍន៍ទៅមុខជានិច្ច ក្នុងការកសាងទំនាក់ទំនងយូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក ជាមួយអតិថិជន និងដៃគូនៅក្នុងការលក់របស់យើង។ ជារៀងរាល់ថ្ងៃ ហាង «Super Duper» ទទួលបានការផ្គត់ផ្គង់នូវស្តុកថ្មីៗ ដែលរួមមានបន្លែ ផ្លែឈើ ត្រីសាច់ ឈីស អាហារឆៅ និងផលិតផលទឹកដោះគោ។ ហាងលក់ទំនិញ Super Duper រំពឹងទុកថានឹងទទួលបានកេរ្តិ៍ឈ្មោះ ជាដៃគូ ដ៏គួរឲ្យទុកចិត្តនិងប្រកបដោយស្ថេរភាព ហើយយើងនឹងខិតខំពង្រឹងកេរ្ដិ៍ឈ្មោះ របស់យើងទៅតាមតម្រូវការ នៃពេលវេលា និងការរីកចម្រើនឥតឈប់ឈរ៕