(ភ្នំពេញ)៖ «ដំរីស្លាប់មិនអាចយកចង្អេរមកបាំងជិតឡើយ» ពិតជាទ្រឹស្តីបុរាណមិនខុសមែន! រឿងរ៉ាវបែកបាក់ផ្ទៃក្នុងធ្ងន់ធ្ងរឈ្លោះទាស់ទែងគ្នាឡើងបែកផ្សែង ដណ្តើមខ្មោចបក្សសង្គ្រោះជាតិ មកគ្រប់គ្រងរវាងក្រុមសម រង្ស៊ី និងកឹម សុខា ហើយកាលដែល សម រង្ស៊ី យកជីវិតនិងសេរីភាពរបស់ កឹម សុខា មកធ្វើជារបស់របរសម្រាប់យកមកភ្នាល់នយោបាយលេងសើចរបស់ខ្លួន ទោះជាយកអ្វីមកបិទបាំងក៏មិនអាចលាក់ជិតដែរ។ ភស្តុតាងដែលកាន់តែបញ្ជាក់ច្បាស់នោះគឺពេល សម រង្ស៊ី ដណ្តើមតំណែងប្រធានខ្មោចបក្សសង្គ្រោះជាតិពីកឹម សុខាមក វិញ តាំងខ្លួនជាប្រធានបក្សផាត់ចោលកឹម សុខា ដែលថាមនុស្សដែលជាប់ឃុំហើយគឺ មិនអាចធ្វើអ្វីទាំងអស់ រហូតដល់ សម រង្ស៊ី ប្រមាថជីវិតនិងសេរីភាព កឹម សុខា យកមកធ្វើជាការភ្នាល់គ្នាជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការបែកបាក់នេះបានធ្វើឱ្យពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុកដែលធ្លាប់តែគាំទ្រខ្លួន បានធ្លាក់ចុះយ៉ាងគំហុកនិងកាន់តែមើលឃើញច្បាស់ថា សម រង្ស៊ី ដែលមានជំងឺផ្លូវចិត្តតាំងពីតូចមកដោយសារតែការបែកបាក់គ្រួសារ ឪពុកឈ្មោះ សម សារី ត្រូវបានចោទថាក្បត់ជា តិគឺមិនមានចេតនាល្អសម្រាប់ជាតិនិងប្រជាជនកម្ពុជាឡើយ។
ប៉ុន្តែសម រង្ស៊ី និងបក្ខពួកមិនទទួលស្គាល់ការបែកបាក់នេះជាផ្ហូវការឡើយដោយបានបង្វែររូបភាព នៃការបែកបាក់នេះទៅជារឿងនយោបាយវិញ ឱ្យគេមើលមួយភ្លែតថា ជាការប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន តែតាមពិតគឺជាយុទ្ធសាស្ត្រកម្ចាត់និងបំផ្លាញជីវិតនយោបាយរបស់ កឹម សុខា ចេញពីឆាកនយោបាយកម្ពុជាទាំងស្រុងតែម្តង។
សម រង្ស៊ី បានដើរប្រកាសថា សម្តេចតេជោចូលអន្ទាក់នយោបាយរបស់ខ្លួន និងថែមទាំងយកលុយទៅជួលសារព័ត៌មានបរទេសមួយចំនួនសរសេរវាយប្រហារ និងបំផ្លាញមុខមាត់កម្ពុជាថែមទៀតផង ប៉ុន្តែសម រង្ស៊ី ភ្លេចគិតថាយុទ្ធសាស្ត្រស្ទើរភ្លើងរបស់ខ្លួនបានធ្វើឱ្យ កឹម សុខា និងក្រុមកឹម សុខា និយមឈឺចិត្តនិងដឹងកាន់តែច្បាស់ ពីបំណងដ៏អាក្រក់របស់ សម រង្ស៊ី ដែលអ្នកនយោបាយអង្ករកំប៉ុង រូបនេះ គ្មានចិត្តស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ និងគ្មានភាពស្មោះត្រង់ទាល់តែសោះជាមួយ នឹងដៃគូនយោបាយខ្លួន និងប្រជាជនកម្ពុជាទាំងមូល។ សម រង្ស៊ី ភ្លេចគិតថាយុទ្ធសាស្ត្រនេះបានធ្វើឱ្យ សម រង្ស៊ី ចងកនយោបាយ ព្រោះល្បិចទុច្ចរិតបំផ្លាញបក្សខ្លួនឯង កម្ចាត់និងបោសសម្អាតផ្ទៃក្នុងបក្សរបស់ខ្លួន ត្រូវបានបកអាក្រាត។
សម រង្ស៊ី ពិតជាសត្រូវរបស់ប្រជាជនពិតប្រាកដនិងជាមនុស្សតែមួយដែលជាធ្វើឱ្យគណបក្សសង្គ្រោះជាតិរលាយ និងជាអ្នកដែលយកសេរីភាពរបស់កឹម សុខា មកភ្នាល់ក្នុងគោលដៅរុញឱ្យ កឹម សុខា ជាប់គុកកាន់តែយូរដើម្បីខ្លួនមានឱកាសឡើងក្តោបក្តាប់វិញ នូវកម្លាំងនយោបាយប្រឆាំង។ ប៉ុន្តែយុទ្ធសាស្ត្រសម រង្ស៊ី យកសេរីភាព កឹម សុខា មកលេងសើចនេះមិនត្រូវបានស្វាគមន៍ឡើង និងត្រូវបានក្រុម កឹម សុខា និយមវាយបករិះគន់យ៉ាងខ្លាំងក្លា។
គេសន្និដ្ឋានបានយ៉ាងច្បាស់ថា សម រង្ស៊ី និងកឹម សុខា បានចែកផ្លូវគ្នាជាផ្លូវការរួចទៅហើយ។ ចែកផ្លូវគ្នាព្រោះពួកគេមិនអាចបោះបង់ចោលគំនិតសួនតួនិយម និងជំងឺតួឯករៀងៗខ្លួនឡើយ បន្ទាប់ពីចៅហ្វាយនាយបរទេសរបស់ខ្លួន ដែលបានជួយសព្វបែបយ៉ាងមកក្រុមប្រឆាំងរបស់ខ្លួន បានបរាជ័យយ៉ាងអាម៉ាស់បំផុតក្នុងការអនុវត្តផែនការបំផ្លាញកម្ពុជា តាមរយៈផែនការបដិវត្តន៍ពណ៌ ហើយមេស្ថាបនិកបដិវត្តន៍ពណ៌ ចន ម៉ាក់ខិន ដែលគេសង្ស័យថាជាឪរបស់បក្សប្រឆាំងនៅកម្ពុជា បានស្លាប់បាត់បង់ជីវិត និងគូកនទុច្ចរិតផ្សេងទៀតបានបាត់បង់មូលដ្ឋានគាំទ្ររបស់ខ្លួន ចាញ់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅសហរដ្ឋអាមេរិក។ ការបែកបាក់ដ៏អាម៉ាស់នេះ ទោះបីជា សម រង្ស៊ី និងកឹម សុខា មិនប្រកាសជាផ្លូវការព្រោះខ្លាចខ្មាសខ្មោចនោះ ក៏តាមរយៈក្រុមម្ខាងៗ បានបង្ហាញពីការបែកបាក់នេះ និងប្រកាសពាក់មុខយក្សដាក់គ្នាស៊ីសាច់ហុតឈាម និងបានក្លាយជាស្រូវសាច់ឈាមឯង។
នេះបញ្ជាក់ថា សម រង្ស៊ី ដែលធ្វើនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាមនុស្សកំសាកញី បានត្រឹមតែដើរបំផ្លាញគេប៉ុណ្ណោះ។ សម រង្ស៊ី បរាជ័យយ៉ាងអាម៉ាស់រៀងរាល់ពេលបោះឆ្នោត សម រង្ស៊ី តែងតែឡាំប៉ា និងដើរញុះញង់បរទេសជាចៅហ្វាយនាយរបស់ខ្លួនឈប់ផ្តល់ជំនួយឱ្យកម្ពុជា ឈប់វិនិយោគ នៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជាព្រមទាំងដើរលុតជង្គង់អង្វរឱ្យបរទេសបំផ្លាញអធិបតេយ្យជាតិ បូរ ណភាពដែនដី និងឯករាជភាពជាតិខ្មែរក្នុងទិសដៅប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន។ សម រង្ស៊ី បានលាលែងពីតំណែងជាប្រធានបក្សសង្គ្រោះជាតិ និងលះបង់សមាជិកភាពពីបក្ស ក្រោមលេសដើម្បីជួយសង្គ្រោះបក្សប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះបាន និងធ្វើឱ្យ សម រង្ស៊ី កាន់តែឈឺចុកចាប់ផ្លូវចិត្តកាន់តែខ្លាំង ពេលដែលដឹងថាមេបក្សទេវតាបានជួយ កឹម សុខា ឱ្យបានឡើងធ្វើជាប្រធានគណបក្សសង្គ្រោះជាតិ និង ឈានដល់ការគ្រប់គ្រងកម្លាំងភាគច្រើននៃសកម្មជនអតីតបក្សសង្គ្រោះជាតិ។ ឃើញដូច្នេះ សម រង្ស៊ី ពោរ ពេញដោយចរិតច្រណែនឈ្នានីសគេផងនោះ ត្រូវតែកម្ចាត់កឹម សុខា ឱ្យបានឆាប់រហ័សទាន់ខ្លួនមានឱកាស និងប្រថាប់ត្រានៅដើមខែធ្នូខាងមុខក្នុងសន្និសីទសាខាខ្មោចគណបក្សសង្គ្រោះជាតិនៅអាមេរិក។
ការណ៍នេះបានធ្វើឱ្យ សម រង្ស៊ី បាត់បង់ទីតាំងឈរជើងនយោបាយ បាត់បង់ការគាំទ្រទាំងនៅក្នុង និងក្រៅប្រទេសបើប្រៀបធៀបជា មួយ កឹម សុខា ហើយសហគមន៍អន្តរជាតិក៏គេនឹកតែឈ្មោះ កឹម សុខា អតីតប្រធានខ្មោចបក្សសង្គ្រោះជាតិ និងធ្វើសកម្មភាពដើម្បីបុព្វហេតុ កឹម សុខា តែមួយគត់ គ្មានឈ្មោះសម រង្ស៊ី ឡើយ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី ចាំបាច់ត្រូវតែប្រើយុទ្ធសាស្ត្ររិះគន់វាប្រហារនិងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទាញការចាប់អារម្មណ៍របស់សាធារណមតិ និងបង្ហាញថាខ្លួននៅមានគីឡូធ្ងន់ និងមានតែខ្លួនមួយទេដែលស័ក្តិសម ក្នុងការដឹកនាំកម្លាំងប្រឆាំងព្រោះមានតែខ្លួនប៉ុណ្ណោះដែលមានទម្ងន់នយោបាយស្មើសម្តេច។ តែ តាមពិតសម រង្ស៊ី គ្រាន់តែជាមាន់សម្លរដ៏កំសាកញី និងគ្មានតម្លៃសម្រាប់ជាតិ និងប្រជាជនឡើយ ហើយ សូម្បីតែខ្មោចបក្សសង្គ្រោះជាតិក៏មិនចង់ឱ្យមានឈ្មោះ សម រង្ស៊ី វិលមកវិញដែរ លើកលែងក្រុមចលនាឧទ្ទាមក្បត់ជាតិមួយចំនួនប៉ុណ្ណោះ។
ដូច្នេះអ្វីដែល សម រង្ស៊ី កំពុងទាញចេញពីការភ្នាល់របស់ខ្លួនទៅជារឿងនយោបាយ និងព្យាយាម លាបពណ៌ពីរឿងដើមដែលខ្លួនហ៊ានសន្យាចូលមកកម្ពុជាឱ្យចាប់ខ្លួន បើកឹម សុខា មិនត្រូវបានដោះលែងនៅថ្ងៃទី២៩ ខែធ្នូ ឬយ៉ាងយូរថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៨ មករឿងនយោបាយវាយប្រហារសម្តេចតេជោ ហ៊ុន សែន ដែលទទួលយកការភ្នាល់នេះវិញ តែគោលដៅសំខាន់គឺត្រូវកម្ចាត់កឹម សុខា និងក្រុមកឹម សុខា និយមចេញ និង ក្តាប់យកឱកាសឡើងគ្រប់គ្រងកម្លាំងនយោបាយអតីតបក្សប្រឆាំងដែលនៅសេសសល់តិចតួច ទៅវិញឯណោះទេ។ ដូច្នេះការប្រើប្រាស់វិធីសាស្ត្រភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាឡប់ឡែបិទបាំងផែនការអាក្រក់របស់ខ្លួន និងរុញ កឹម សុខា ឱ្យជាប់ឃុំកាន់តែយូរតែប៉ុណ្ណោះ។
ការព្យាយាមអូសពីរឿងភ្នាល់ចូលទៅជារឿងនយោបាយក៏ព្រោះ សម រង្ស៊ី ពិតជាមិនហ៊ានវិលចូលប្រទេសដើម្បីឱ្យសមត្ថកិច្ចចាប់ ខ្លួនតាមសម្រួលដើម្បីអនុវត្តទោសឡើយ និងក៏កំពុងព្យាយាមគេចវេសពីការសន្យារបស់ខ្លួន។ យូរនឹងឆាប់ សម រង្ស៊ី នឹងប្រែក្រឡាស់លក្ខខណ្ឌដែលខ្លួនបានដាក់ខ្លួនឯងនេះសាជាថ្មីទៀត ព្រោះសម រង្ស៊ី ជាមនុស្ស ក្រឡិចក្រឡុចបាតដៃខ្នងដៃ ជាមនុស្សមិនច្បាស់លាស់។ ទាល់តែសេះដុះស្នែង បានសមរង្ស៊ី គោរពពាក្យ សន្យា! តែ សម រង្ស៊ី ក៏ត្រូវដឹងថា ពលរដ្ឋខ្មែរអស់ជំនឿលើខ្លួន ហើយសម រង្ស៊ី ក៏គ្មានតម្លៃអ្វីទៀតឡើយ គឺមានតម្លៃតែសម្រាប់ការអនុវត្តច្បាប់ដែល សម រង្ស៊ី កំពុងគេចវេសតែប៉ុណ្ណោះ។ ចៅចាក់ស្មុកគ្រាន់តែលួចខ្សឹបប្រាប់ទេថា បើទោះបីជា សម រង្ស៊ី លាក់បាំងយ៉ាងណា ក៏នៅតែមិនអាចលាក់ បាំងក្រសែភ្នែករបស់ពលរដ្ឋខ្មែរបានឡើយ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្បំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨