(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៩៥៤គ្រឿង រកឃើញល្មើសច្បាប់១,២៥៨គ្រឿង(ម៉ូតូ៨៤%) អប់រំ៣៤២គ្រឿង និងផាកពិន័យ៩១៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១៤ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,៩៤៦គ្រឿង, អប់រំ១៧២គ្រឿង និងផាកពិន័យ៤២៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៤ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧០,៦៦៣គ្រឿង រកឃើញយានយន្តល្មើស១៣,៩១៩គ្រឿង (ម៉ូតូ៨២%) ក្នុងនោះអប់រំ២,៥៨៤គ្រឿង និងផាកពិន័យ១០,៩៥៩គ្រឿង៕