Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកប្រជាពលរដ្ឋប្រញាប់ មកបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១៨ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកានេះ!

14-11-2018 16:03

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរំលឹកដល់ម្ចាស់យានយន្ត ជាលើកទី២ ដែលមិនទាន់បានបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ២០១៨ សូមប្រញាប់អញ្ជើញមកបង់ពន្ធ ឲ្យបានមុនថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្ដីជូនដំណឹង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

បើតាមសេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារទាំងស្រុង៖