(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង លោក ឈេង សុវណ្ណដា អភិបាលក្រុង រួមទាំងមន្ត្រីក្រោមឱវាទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះពិនិត្យបើកការដា្ឋនស្ថាបនាផ្លូវក្រាលកៅស៊ូ (A.C) ១ខ្សែប្រវែង១៨០០ម៉ែត្រ ស្មើ២៩៩០០ម៉ែត្រការ៉េ ស្ថិតនៅតាមបណ្តោយមុខសាលាខេត្ត ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
លោក អន ដាវុធ បានថ្លែងថា ផ្លូវក្រាលកៅស៊ូ (A.C)១ខ្សែ ដែលកំពង់ស្ថាបនាមានប្រវែង១៨០០ម៉ែត្រ ស្មើ២៩៩០០ម៉ែត្រការ៉េ មានកម្រាស់៤ហ៊ុន ចាប់ពីគល់ស្ពានមុខសាលាខេត្តដល់ចំណុចភូមិ៤។
លោកថ្លែងបន្តថា ផ្លូវដែលកំពង់ស្ថាបនាក្រុមការងារធ្វើឲ្យហើយរួចរាល់ ជាស្ថាពរមុនថ្ងៃពិធីអបអរបុណ្យសមុទ្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ហើយចំពោះផ្លូវចាក់បេតុង ឬជួសជុលសំបុកមាន់ ក៏ក្រុមការងាធ្វើឲ្យហើយរួចរាល់ដែរ ដើម្បីធ្វើយ៉ាងណាឲ្យខេត្តកោះកុង បានទទួលភ្ញៀវជាតិ- អន្តរជាតិ មានការចាប់អារម្មណ៍ចូលមកកំសាន្តបានច្រើន។
លោកស្រី មិថុនា ភូថង បានឲ្យដឹងថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ចំពោះផ្លូវគមនាគមន៍ដែលជាសរសៃឈាមសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ប្រទេសជាតិទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន។
ភាពជាក់ស្តែង ផ្លូវជាតិលេខ៤៨ដែលរងគ្រោះខូចខាតស្ទើរទាំងស្រុង ដោយគ្រោះទឹកជំនន់អីឡូត្រូវរាជរដ្ឋាភិបាល ស្ថាបនាឲ្យមានសោភ័ណ្ឌភាព ហើយរួចរាល់នៅថ្ងៃទី១៣ ជាស្ថាបពរ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការធ្វើដំណើរ ទៅមកពិសេសក្នុងការអបអរសាទរក្នុងពិធីបុណ្យសមុទ្រនឹងរំកិលជិតមកដល់ផងដែរ។
លោកស្រីបានអំពាវរនាវ ដល់ម្ចាស់ក្រុមហ៊ុន ដឺកទំនិញបងប្អូនដែលមានរថយន្តប្រកបអាជីកម្ម។ល។ សូមចូលរួមថែរក្សាសម្បត្តិរដ្ឋជារបស់រួមទាំងអស់គ្នាហើយបើកបងត្រូវគោរពច្បាប់ចរាច មិនត្រូវមានការធ្វេសប្រហេសឡើយ៕