(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញអតិថិជន ដែលមានសំណាងឈ្នះរង្វាន់៨០លានរៀល ពីឆ្នោតកោសត្បូងប៉ៃលិន របស់ក្រុមហ៊ុនឆ្នោត កោសសៀងហៃឡូតូ មិនទាន់បានប៉ុន្មានថ្ងៃផង ឥឡូវក្រុមហ៊ុនបានរកឃើញ អតិថិជនម្នាក់ទៀតហើយ ឈ្មោះ ស៊ិន ប៊ុនណា ដែលមានសំណាង ឈ្នះរង្វាន់៤០លានរៀល។

លោក ស៊ិន ប៊ុនណា មានមុខរបរជាអ្នកលក់ទូរស័ព្ទដៃ ហើយភរិយា អ៊ុំ ឌីណា ជាអ្នកលក់បាយ រស់នៅ ឃុំតាក្រី ស្រុកកំរៀង ក្រុងប៉ៃលិន បានថ្លែងថា៖ «ខ្ញុំបានទិញឆ្នោតកោសសិរីមង្គល ៥សន្លឹកស្មើនឹង ទឹកប្រាក់១០០០០រៀល ខ្ញុំមានអារម្មណ៍សប្បាយ និងរំភើបខ្លាំងមែនទែននូវការឈ្នះរង្វាន់នេះ»

គួររំលឹកផងដែរថា កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុនបានរកឃើញអតិថិជន ដែលជាម្ចាស់រង្វាន់ដែលមានចំនួនទឹកប្រាក់ ៨០លានរៀល ទើបតែកន្លងផុតទៅ (http://m.freshnewsasia.com/index.php/en/localnews/103660-2018-11-02-08-09-25.html) ហើយនៅពេលថ្មីៗ ក្រុមហ៊ុនក៏បានរកឃើញអតិថិជន មានសំណាងជាម្ចាស់រង្វាន់ធំបន្ទាប់ ដែលមានចំនួនទឹកប្រាក់ ៤០លានរៀល ពីក្រុមហ៊ុនម្តងទៀត។

ក្រុមហ៊ុនឆ្នោតកោសសៀងហៃឡូតូ គឺជាក្រុមហ៊ុនស្របច្បាប់ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងពាក់ព័ន្ធ ក្នុងការដាក់ឲ្យដំណើរការលក់ឆ្នោតកោស។ គិតចាប់ពីដើមឆ្នាំ២០១៨ មកដល់ពេលនេះ ឃើញថា មានអតិថិជនដែលមានសំណាងជាច្រើនរូបមកហើយ ដែលបានឈ្នះសរុបជាទឹកប្រាក់ជាង ៧០ម៉ឺនដុល្លារ។

កោសភ្លាម! ឈ្នះភ្លាម! ជាមួយឆ្នោតកោសសៀងហៃឡូតូទាំង១៤ប្រភេទ ដោយពុំចាំបាច់រង់ចាំយូរ។ នៅចាំអីទៀត ឈ្នះរង្វាន់រហូតដល់២០០លានរៀលជាមួយ ឆ្នោតកោសសៀងហៃឡូតូ អ្នកឈ្នះបន្ទាប់អាចជាលោកអ្នក។

ពុកម៉ែបងប្អូនអាចរកជាវដុំ និងរាយ និងសាកសួរព័ត៌មានលំអិតបាន តាមរយៈលេខទូរស័ព្ទ ទំនាក់ទំនងលក់ឆ្នោតបន្ត៖ ០៣១ ៦៥ ៥៥ ៦០៥/ ០៩៥ ៦៨៨ ៨៨៤/ ០៩៦ ៦៧១ ១១១៦ រឺតាមរយៈហ្វេកបុកផេក#ShanghaiLotto #សៀងហៃឡូតូ ជាពន្លឺនៃសំណាង៕