(ភ្នំពេញ)៖ លោក កេត ស៊ីថា អាយុ៥៣ឆ្នាំ ជាប្រធានប្រជាការពារភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវបានជនល្មើសចាក់ចំនួន៣កាំបិត បណ្ដាលឲ្យដាច់ខ្យល់ស្លាប់តាមផ្លូវ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្សី។
ហេតុការណ៍នេះកើតឡើងនៅភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពាក់ព័ន្ធការចាក់សម្លាប់ ប្រធានប្រជាការពារភូមិខាងលើ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់ ពីមូលហេតុនៅឡើយទេ រង់ចាំស្រាវជ្រាវសិន៕