(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្ដីពីការផ្ទេរ និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ជាអគ្គស្នងការរងនគរបាលជាតិ ចំនួន០២រូបបន្ថែមទៀត។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន នាយនគរបាលទាំង០២រូបនោះ រួមមាន លោកឧត្តមសេនីយ៍ឯក សេក ភូមី ពីប្រធាននាយកដ្ឋានកណ្ដាល សណ្ដាប់ធ្នាប់សាធារណៈ ទៅជាអគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ចាន់ ស៊ីថា ពីប្រធាននាយកដ្ឋានអន្ដរាគមន៍ ទៅជាអគ្គស្នងការរងនគរបាលជាតិ។
សូមជម្រាបថា បច្ចុប្បន្ននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ មានអគ្គស្នងការរង ចំនួន១៦រូប៕
សូមអានខ្លឹមសារលម្អិត នៃអនុក្រឹត្យដែលមាននៅខាងក្រោមនេះ៖