(ភ្នំពេញ)៖ ដើម្បីឆ្លើយតបឲ្យទាន់សភាពការតបតាមការដឹកនាំរបស់លោក ជា ពិសី ប្រធាន ស.ស.យ.ក ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ នៅថ្ងៃអង្គារ ០៦កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស្ថិតនៅសាលាសង្កាត់ទួលសង្កែទី២ ក្រុមការងារ ស.ស.យ.ក សង្កាត់ដឹកនាំដោយចៅសង្កាត់ បានជួបសួរសុខទុក្ខ និងសំណេះសំណាល ដោយពាំនាំយកនូវត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, សាប៊ូលាងចាន, អង្ករ ជាមួយថវិកាផងដែរ ដែលជាការឧបត្ថមរបស់សម្បុរសជន ដើម្បីឧបត្ថម្ភជូនមេភូមិ មេក្រុម (មេ៥០ខ្នង) ប្រជាការពារ និងប្រជាពលរដ្ឋ ចំនួន០៩គ្រួសារ ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃមួយចំនួន។
សកម្មភាពមនុស្សធម៌ខាងលើនេះ មានលោក-លោកស្រីមេភូមិ មេ៥០ខ្នង មេ៥០ខ្នងរងទី២ ភូមិកោះអណ្តែត ប្រជាការពារសង្កាត់ទួលសង្កែទី២ និងប្រជាពលរដ្ឋក្រីក្រមកពីភូមិទួលថ្ងាន់ ចំនួន៩គ្រួសារ ដែលពួកគាត់តែងតែមានសកម្មភាព ក្នុងនោះ១ គ្រួសារទទួលបាន ត្រីខកំប៉ុង១យួរ, ទឹកស៊ីអ៊ីវ១យួរ, សាប៊ូលាងចាន១យួរ, អង្ករ២០គីឡូ, និងថវិកា ចំនួន៥ម៉ឺនរៀលស្មើៗគ្នា ដើម្បីចូលរួមសម្រួលដោះស្រាយ ដល់ជីវភាពរស់នៅមួយចំនួន ដែលពួកគាត់ជាកម្លាំងផ្នែកមួយសំខាន់ ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ ដែលជាសេនាធិការឲ្យប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ផងដែរ ដើម្បីទប់ស្កាត់រាល់បទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋាន ក៍ដូចជាការឆ្លើយឲ្យទាន់សភាពការតបតាមការដឹកនាំរបស់លោក ជា ពិសី ប្រធាន ស.ស.យ.ក ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ៕