(ភ្នំពេញ)៖ ជាង២៥ឆ្នាំហើយ ដែល Jotun ដែលជាម៉ាកពេញនិយមសម្រាប់ស្ថាបត្យករ និងអ្នករចនាដែលស្វែងរកថ្នាំលាបដែលអាចផ្តល់នូវគុណភាពពណ៌ ដែលអាចធន់បានជាមួយគ្រប់អាកាសធាតុ បានសម្ពោធផលិតផល Jotashield AntiFade Colours ថ្មី ជាប់បានយូរដែលជាជម្រើសសម្រាប់ផ្ទះទាន់សម័យ។

គុណភាពរបស់ថ្នាំលាប Jotun បានធ្វើឱ្យយើងក្លាយជាជម្រើស​នៃផលិតផល សម្រាប់សកលលោកចាប់តាំងពីអគារ Eiffel Tower រហូតដល់អគារ Burj Khalifa ឬកន្លែងណាដែលត្រូវការរក្សាផ្នែកខាងក្រៅឱ្យស្រស់ស្អាត។ ការសម្ភោធ Jotashield AntiFade Colours ថ្មី ដោយ Jotun ម្ចាស់ផ្ទះអាចរីករាយនឹងប្រសិទ្ធភាពនៃ Jotashield ដើម្បីការពារទ្រព្យសម្បត្តិរបស់ពួកគេពីអាកាសធាតុធម្មជាតិ និងរក្សាផ្ទះរបស់ពួកគេឱ្យនៅតែស្រស់ស្អាតបានយូរ។

Jotashield បានចេញលក់ក្នុងអាស៊ីអាគ្នេយ៍ជាង ២៥ឆ្នាំមកហើយ និងទទួលបានកេរ្តិ៍ឈ្មោះល្អក្នុងការផ្តល់នូវផលិតផលដែលមានគុណភាព។ ឆ្នាំ២០១២ Jotashield បានសម្ពោធម្តងទៀតជាមួយនឹងគំនិតតែមួយគត់ ដើម្បីផ្តល់នូវគុណភាពពណ៌ និងបានបង្ហាញថាជាជោគជ័យ​ដ៏អស្ចារ្យជាមួយនឹងការលក់អស់ជាង៥០លានលីត្រ ដែលធ្វើឱ្យវាក្លាយជាថ្នាំលាបដែលលក់ដាច់ជាងគេរបស់ Jotun ដល់បច្ចុប្បន្ន។

អ្នកជំនាញរបស់ថ្នាំលាប Jotun បានបញ្ចេញនូវផលិតផល Jotashield AntiFade Colours ដែលបានកែប្រែថ្មី ដែលរចនាឡើង ដើម្បីផ្តល់ពណ៌យូរអង្វែងដល់ផ្ទះ និងអគារនៅជុំវិញពិភពលោក។ រូបមន្តថ្មី ដើម្បីបញ្ជាក់ថាគុណភាពរបស់វាកាន់តែប្រសើរជាងមុន Jotashield AntiFade Colours ផ្តល់នូវបច្ចេកវិទ្យា Jotun Pigment Technology ដើម្បីផ្តល់នូវ៖

* ពណ៌ជាប់បានយូរជាងមុន-មេពណ៌គុណភាពខ្ពស់ដើម្បីធានាថាពណ៌ស្រស់ស្អាតរយៈពេលយ៉ាងតិច៨ឆ្នាំ

* ការពារកាំរស្មី UV ខ្ពស់-អាចទប់ទល់នឹងការធ្វើតេស្ត QUV ដែលត្រូវបានពន្លឿនឱ្យដូចនឹងធម្មជាតិ បានរហូតដល់៣,០០០ម៉ោង

* ការពារស្នាមដាមទឹក-ផ្ទៃរលោង ស្អាត ដោយគ្មានស្នាមរលក

* គ្រប់គ្រងសីតុណ្ហភាព-ផ្ទៃជញ្ជាំងធ្វើចំណាំងផ្លាតជាមួយនឹងពន្លឺព្រះអាទិត្យ ការពារការកើនឡើងកម្តៅក្នុងផ្ទះ

លក្ខណៈសម្បត្តិនីមួយៗ ខាងលើត្រូវបានសាកល្បង និងត្រូវបានបញ្ជាក់ដោយស្ថាប័នខាងក្រៅស្របតាមស្តង់ដារអន្តរជាតិ។ ថ្នាំលាប Jotashield AntiFade Colours ថ្មីផលិតឡើងស្របតាមគោលការណ៍ការពារបរិស្ថាន (LEED)​ ផងដែរ ដែលធ្វើឱ្យវាក្លាយ​ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គម្រោងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងម្ចាស់ផ្ទះដែលយល់ដឹងអំពីបរិស្ថាន។

ការធ្វើតេស្តយ៉ាងហ្មត់ចត់ និងដោយឯករាជ្យដើម្បីធានាថាពណ៌របស់វាមានភាពធន់បើទោះជាប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ទឹក សីតុណ្ហភាព ភាពកខ្វក់ ស្លែ និងផ្សិតក៏ដោយ។ Jotashield មិនត្រឹមតែក្លាយទៅជាផលិតផលនាំមុខលើទីផ្សារដោយសារភាពជឿជាក់ និងអាយុវែងរបស់វាទេ ប៉ុន្តែវាក៏ដោយសារតែជម្រើសនៃពណ៌ផងដែរ។

បានបង្កើតឡើងនៅឆ្នាំ១៩២៦ នៅ Sandefjord ភាគអាគ្នេយ៍​នៃប្រទេសន័រវែស Jotun​ គឺជាក្រុមហ៊ុនថ្នាំលាបដ៏ធំបំផុតមួយ របស់ពិភពលោក ដែលបានលាបនៅលើជញ្ជាំងខាងក្នុង និងក្រៅនៅជាង១០០ ប្រទេសជុំវិញពិភពលោក។​ជាមួយនឹងប្រពៃណី ដ៏យូរលង់នៃការស្រាវជ្រាវ និងការច្នៃប្រឌិតពណ៌ Jotun ត្រូវបានគេស្គាល់ថាជាភាពស្រស់ស្អាត ការការពារ និងភាពធន់នៃថ្នាំលាប ដែលបានផ្តល់ជូន។

ដូច្នេះហើយបានជាវាបានក្លាយទៅជាម៉ាកថ្នាំលាប នៃជម្រើសសម្រាប់អគារសំខាន់ៗជាច្រើនរបស់ពិភពលោក។ ជាច្រើនឆ្នាំមកហើយដែល Jotun បានលាបអគារ Eiffel Tower អគារភ្លោះ Petronas Tower អគារ Burj Khalifa និងអគារជាច្រើនដ៏ទៃទៀត៕