Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តប៉ៃ​លិន បន្តចុះត្រូតពិនិត្យទំនិញដែលដាក់តាំងលក់នៅផ្សារព្រំ និងតាមផ្ទះប្រជាពលរដ្ឋក្នុងស្រុក​សាលា​ក្រៅ, មន្រ្តីដកហូតបានទំនិញខូចគុណភាពមួយចំនួន ទុកដុតកម្ទេចចោល

13-11-2018 15:41

(ប៉ៃ​លិន)៖ មន្ដ្រីសាខាកាំកុងត្រូលខេត្តប៉ៃ​លិន នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសហ​ការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​ស្ថាប័នជុំវិញមាត់ច្រកទ្វាព្រំដែន ដឹក​នាំ​ដោយ​លោក ឈឹ​ម វាសនា និងសហការី ចុះត្រួតពិនិត្យទំនិញ ដែល​ដាក់​តាំង​លក់​នៅផ្សារ​ព្រំ​ តាមផ្ទះប្រជាពលរដ្ឋ និងតាមផ្លូវ ស្ថិត​នៅ​ភូមិផ្សារព្រំ​ ឃុំ​ស្ទឹងកាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន។

ក្នុងឱកាសនោះ មន្ដ្រីសាខាកាំកុងត្រូលខេត្ត បានធ្វើតេ​សប​ឋ​ម នៅមាត់ច្រកទ្វារព្រំដែនលើ​ ត្រីចាប ត្រីកាប​ មឹក​ បង្គា​ ខ្ញីហាន់​ និងសណ្តែកបណ្តុះ​ ដើម្បីរ​កសា​ធាតុ​គីមី ហាម​ឃាត់​លើ​ម្ហូប​អាហារ តែល​ទ្ធ​ផលពុំ​ឃើញ​មានសារ​ធាតុ​ហាម​ឃាត់​ឡើយ។

មន្ដ្រីកាំកុងត្រូលខេត្តប៉ៃ​លិន ក៏បន្ត​សកម្ម​ភាព​ត្រួត​ពិនិត្យ​ទំនិញ​ផ្សេងៗ បានដកហូតទំនិញដែលខូចគុណភាព ហួសកាលបរិច្ឆេទ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សុខ​ភាព អ្នក​ប្រើ​ប្រាស់សរុបចំនួន១៧P'ksg ស្មើនិង២.៣៦គីឡូក្រាម យកមករក្សាទុកនៅស្នាក់ការ ​ដើម្បីចាត់ចែងតាមនីតិវិធី​។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ នៅតាមផ្សារ និងតាមផ្ទះ ដើម្បីឱ្យពួកគាត់បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីក្នុងម្ហូបអាហារ។

ក្រុមការងារ ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករ នៅក្នុងផ្សារឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ និងតាមផ្ទះបានសម្តែងនៅទឹកចិត្តរីករាយ នឹងគាំទ្រចំពោះសកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារខាងលើ រកសារធាតគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា ការពារសុខភាពរបស់ពួកគាត់ផងដែរ៕