(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាសកំណត់ចំនួនមុខតំណែងអគ្គស្នងការរង អគ្គនាយករង អនុប្រធាននាយកដ្ឋានកណ្ដាល អនុប្រធាននាយកដ្ឋាន នាយរងការិយាល័យ និងថ្នាក់ប្រហាក់ប្រហែល ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ។
បើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រការ៣ បានបញ្ជាក់ថា ចំនួនអតិបរមានៃមុខតំណែង អគ្គស្នងការរង អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែលក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា និងក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ត្រូវបានកំណត់ដូចខាងក្រោម៖
១៖ អគ្គលេខាធិការដ្ឋាន មានអគ្គលេខាធិការរង ចំនួន០៨រូប
២៖ អគ្គស្នងការដ្ឋាននគរបាលជាតិ មានអគ្គស្នងការរង ចំនួន១៦រូប
៣៖ អគ្គាធិការដ្ឋាន មានអគ្គាធិការរង ចំនួន០៨រូប
៤៖ អគ្គនាយកដ្ឋានពន្ធនាគារ មានអគ្គនាយករង ចំនួន០៨រូប
៥៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មានអគ្គនាយករង ចំនួន១០រូប
៦៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានអគ្គនាយករង ចំនួន០៩រូប
៧៖ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ មានអគ្គនាយករង ចំនួន១១រូប
៨៖ បណ្ឌិត្យសភានគរបាលកម្ពុជា មានអនុប្រធាន ចំនួន១០រូប
៩៖ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង មានអគ្គនាយករង ចំនួន០៦រូប
១០៖ ក្រុមប្រឹក្សានីតិកម្ម មានអនុប្រធាន ចំនួន០៧រូប។
សូមអានខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចដែលមាននៅខាងក្រោមនេះ៖