(ភ្នំពេញ)៖ សាកលវិទ្យាល័យអារីហ្សូណា (University of Arizona) និងសាកលវិទ្យាល័យ AUPP បានប្រកាសបើកវេទិកាចំហរមួយនៅសបា្តហ៍ក្រោយនេះ ដើម្បី «ស្វែងយល់ពីការសិក្សា ការជ្រើសរើសមុខវិជ្ជា និងអត្ថប្រយោជន៍ នៃសញ្ញាបត្រមកពីអាមេរិក»។
លោកស្រី Hillary Vance នាយិកាសាកលវិទ្យាល័យអារីហ្សូណា ប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា « U.S. Education Talk នឹងអនុញ្ញាតឱ្យសិស្ស និស្សិត និងអាណាព្យាបាលស្វែងយល់ឱ្យ កាន់តែច្បាស់ ពីការសិក្សារដែលនាំទៅដល់ភាពជោគជ័យ ដូចជាការជ្រើសរើសមុខវិជ្ជាត្រូវ ការជ្រើសរើសសាកលវិទ្យាល័យត្រូវ និងការទទួលបានសញ្ញាបត្រដែលគេទទួលស្គាល់ជាសកល និងឱកាសប្រកួតប្រជែងរកការងារធ្វើបន្ទាប់ពីការសិក្សាចប់»។
U.S. Education Talk នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ចាប់ពីម៉ោង ២:០០ រហូតដល់ ៤:០០ រសៀល នៅសាកលវិទ្យាល័យ AUPP។
សិស្ស និស្សិត និងអាណាព្យាបាលដែលមានបំណងចូលរួមស្តាប់ និងមានចម្ងល់នានាជុំវិញការសិក្សាទាំងនៅអាមេរិកនិងនៅកម្ពុជា អាចចូលរួមដោយសេរី។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ៖ ០២៣ ៩៩០ ០២៣/ ០១២ ២៦៦ ៦៣១៕