(ភ្នំពេញ)៖ ក្រុមហ៊ុន Solidus ដែលជាក្រុមហ៊ុនឈានមុខគេ ក្នុងវិស័យអភិវឌ្ឍន៍ម៉ាកយីហោទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាផ្តល់ប្រឹក្សាអាជីវកម្ម ឥឡូវនេះ បានត្រៀមរួចរាល់ ដើម្បីណែនាំនូវសេវាកម្មថ្មីមួយទៀត មកកាន់ទីផ្សារប្រទេសកម្ពុជា។

ក្រុមហ៊ុន Lego គឺជាក្រុមហ៊ុនដែលគេទទួលស្គាល់លើពិភពលោក មានដើមកំណើតពីប្រទេសដាណឺម៉ាក ដែលជាក្រុមហ៊ុនលក់ប្រដាប់ប្រដារក្មេងលេងដ៏ល្បីល្បាញ មានដូចជា ផលិតដីឥដ្ឋ និងឧបករណ៍តភ្ជាប់ធ្វើពីប្លាស្ទិក ដែលរបស់លេងទាំងអស់នោះ បានក្លាយជាវិធីសាស្រ្តថ្មីមួយ ដែលគេឲ្យឈ្មោះថា Lego Serious Play (LSP) ដែលត្រូវបានយកមកប្រើប្រាស់ និងអនុវត្តន៍ ដើម្បីសម្របសម្រួលក្នុង កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗនាពេលបច្ចុប្បន្ន។

ដំណើរការនៃការលេង Lego Serious Play នេះ គឺជួយឲ្យអ្នកលេងអាចបញ្ចេញនូវការគិតរបស់ពួកគាត់ ចេញមកក្រៅ និងអាចបញ្ចេញនូវភាពច្នៃប្រឌិត ដែលជាផលប្រយោជន៍ ដល់ក្រុមហ៊ុនទៀតសោត។ អស់ជាច្រើនទសវត្សន៍មកហើយ ប្រដាប់ប្រដារក្មេងលេង LEGO® បានជំរុញឲ្យកុមារកសាងនូវក្តីសុបិន្តរបស់ពួកគេ។ ដូចគ្នាផងដែរ វិធីសាស្រ្ត LSP នេះបានស្វែងយល់ថា មនុស្សពេញវ័យ ក៏អាចកសាងចក្ខុវិស័យរបស់ពួកគេ និងអាចពិភាក្សា អំពីយុទ្ធសាស្រ្តនាពេលអនាគតសម្រាប់អាជីវកម្មរបស់ពួកគេផងដែរ។

បន្ទាប់ពីបានសាកល្បងអស់រយៈពេលជាង ២០ឆ្នាំ នៅជុំវិញពិភពលោកទាំងស្ថាប័ន និងក្រុមហ៊ុន រាប់ទាំង NASA, Google, Toyota, និងសកលវិទ្យាល័យ Harvard បានប្រើវិធីនេះ ដើម្បីប្រមូលគំនិត និងដំណោះស្រាយរាល់បញ្ហា ដែលពួកគេជួបប្រទះ ក្នុងអាជីវកម្មរបស់ពួកគេ។

អស់រយៈពេលជាង៦ខែកន្លងមកនេះ លោក Yusuke Morotomi គឺជាដៃគូពាណិជ្ជកម្មក្រុមហ៊ុន Solidus និងជានាយកប្រតិបត្តិការ បានចាកចេញពីកម្ពុជា ដើម្បីសិក្សា និងខិតខំប្រឹងប្រែងអនុវត្តវិធីសាស្រ្ត LSP ក្នុងការសម្របសម្រួលសិក្ខារសិលាបណ្តុះបណ្តាល និងកិច្ចប្រជុំមួយចំនួន។ ដោយសារទទួលបានការបណ្តុះបណ្តាលជាមួយគ្រូជំនាញ របស់ LSP គឺលោក Per Kristiansen ដែលជាជនជាតិដាណឺម៉ាក នៅឯទីក្រុងសៀងហៃ ទើបធ្វើឲ្យ លោក Yusuke ត្រូវបានទទួលស្គាល់ជាអ្នកសម្របសម្រួល LSP ផ្លូវការដ៏ចំណានម្នាក់។

លោកក៏បានដុះខាត់ជំនាញរបស់លោក នៅទីកន្លែងកំណើតរបស់លោក នៅ Kumamoto ប្រទេសជប៉ុន តាមរយៈសិក្ខារសិលាបណ្តុះបណ្តាលជាច្រើន។ ហើយថ្ងៃនេះផងដែរ លោកក៏បានអនុវត្តពីវិធីសាស្រ្តទាំងនេះ ជាមួយនឹងក្រុមការងារ Solidus របស់លោកផ្ទាល់ ដើម្បីរកឲ្យឃើញពីគំនិតអាជីវកម្មរបស់ពួកគេ តាមរយៈអនុវត្តវិធីសាស្រ្ត LEGO® SERIOUS PLAY® នេះផងដែរ។

ដូចដែលទស្សនវិទូក្រិច លោកប្លាតូបាននិយាយថា «អ្នកអាចរៀនពីមនុស្សម្នាក់បាន តាមរយៈការលេងក្នុងរយៈពេលមួយម៉ោង ជាជាងរៀនពីមនុស្សម្នាក់រយៈពេលមួយជីវិត តាមការសន្ទនាជាមួយគ្នា។

វិធីសាស្ត្រសម្របសម្រួលដោយប្រើ LEGO® ដើម្បីជួយបុគ្គលិកហ៊ាននិយាយពីគំនិតរបស់ពួកគេ ដែលពួកគេគិតថានឹងមិនអាចទៅរួច។ ការតភ្ជាប់រវាងដៃ និងចិត្ត ដូចដែលគេបានហៅថា ការតភ្ជាប់ប្រព័ន្ធប្រសាទទៅនឹងដៃ បានបើកផ្លូវមួយថ្មី ដើម្បីទទួលបានចំណេះដឹងរបស់អ្នក។ វាបានផ្តល់នូវទំនុកចិត្ត ដល់ក្រុមការងារម្នាក់ៗ ដើម្បីចូលរួមចែករំលែក ពីគំនិតរបស់ពួកគេ មិនថាអ្នកបង្ហាញពីចំណាប់អារម្មណ៍ ឬអត់ទេ អ្នកនឹងត្រូវនិយាយ និងរកឃើញពីពិភពលោកថ្មីមួយ ដែលឋិតក្នុងខួរក្បាលរបស់អ្នក ។

សិក្ខារសិលាបណ្តុះបណ្តាលនេះ នៅពេលដែលត្រូវបានអនុវត្តម្តងហើយម្តងទៀត នឹងត្រូវដាក់ឱ្យដំណើរការដល់អតិថិជននៅឯរាជធានីភ្នំពេញ។ ហើយនាពេលឆាប់ៗនេះ នឹងពង្រីកទៅដល់សាលារៀន សាកលវិទ្យាល័យ អង្គការក្រៅរដ្ឋាភិបាលនានានៅកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ ។

បានជាវិធីសាស្រ្តនេះជោគជ័យគឺដោយសារ៖

*ការតភ្ជាប់រវាងដៃ និងចិត្ត ដោយប្រើដៃទាំងពីរបើកខួរក្បាលទាំងសងខាង
*ការលេង ដែលអនុញ្ញាត្តិឱ្យអ្នកទាំងអស់គ្នា មានអារម្មណ៍ថា គំនិតរបស់ពួកគេ ត្រូវបានឮ
*មានលក្ខណៈសប្បាយបែបកម្សាន្ត និងបង្កើតសកម្មភាពមិត្តភាព

សម្រាប់ក្រុមដែលមានចំណាប់អារម្មណ៍ ពីការរៀនអំពីវិធីសាស្រ្ត Lego Serious Play អាចទំនាក់ទំនងទៅ លោក Yusuke Morotomi ផ្ទាល់ តាមរយៈអ៊ីម៉ែល៖ [email protected]