(ភ្នំពេញ)៖ ទឹកប្រាក់៧០លានរៀល ត្រូវបានប្រគល់ជូនកម្មការិនីរោងចក្រម្នាក់ឈ្មោះ នួន សុភី អាយុ៣៦ឆ្នាំ មានស្រុកកំណើតស្ថិតក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្នបម្រើការងារនៅរោងចក្រកាត់ដេរ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅឋាន កញ្ញា នួន សុភី ឱ្យដឹងថា នៅយប់ថ្ងៃទី0៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ខណៈពេលដែលបម្រើការងារវេនយប់ កញ្ញាបានទិញភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ មួយកំប៉ុងមកទទួលទាន ដើម្បីកុំឲ្យងងុយគេងលុះស្រាប់តែពេលគាស់ក្រវិលកំប៉ុង ក៏ឃើញរង្វាន់៧០លានរៀល នៅនឹងក្រវិលកំប៉ុងតែម្ដង។
កញ្ញាបន្ដទៀតថា «ខ្ញុំពិតជារំភើបរីករាយជាខ្លាំង បន្ទាប់ពីឃើញក្រវិលកំប៉ុងឈ្នះរង្វាន់៧០លានរៀលនេះ។ បន្ទាប់ពីឃើញបែបនេះ ខ្ញុំក៏យកក្រវិលកំប៉ុងនេះទៅបង្ហាញអ្នកលក់ដែលនៅជិតគ្នា ហើយអ្នកលក់ក៏ទូរស័ព្ទ ប្រាប់ដំណឹងនេះដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទនៅក្រវិលកំប៉ុង»។
កញ្ញាបញ្ជាក់ថា រង្វាន់៧០លានរៀលនេះកញ្ញានឹងយកមួយចំនួន ទៅបង្កើតមុខរបរនៅផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នៅថ្ងៃអនាគត។
ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនដែលតែងតែគាំទ្រ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ក្រុមហ៊ុនបានបន្ថែមរង្វាន់ យ៉ាងសន្ធឹកសន្ធាប់ដែលមានចំនួនរហូតដល់ ៧០លានរៀលចំនួន៥០រង្វាន់, ម៉ូតូ HONDA Dream125 ចំនួន៥០រង្វាន់, ទូរស័ព្ទដៃ iPhone ចំនួន៥០រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់ខារ៉ាបាវចំនួន១កំប៉ុង រាប់លានរង្វាន់ទៀតផងដែរ៕