(ព្រះសីហនុ)៖ ក្រុមហ៊ុនអ័រគីដេវីឡា បានរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំសម្រាប់បុគ្គលិក គ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន ប្រមាណជាង ២០០នាក់ ទៅកាន់កោះឋានសួគ៌ ស្ថិតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ០៩-១០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ក្នុងដំណើរកម្សាន្តនោះផងដែរ បុគ្គលិកទាំងអស់បានចូលរួមសកម្មភាពកម្សាន្តសប្បាយផ្សេងៗដូចជាការញុំអាហារពេលល្ងាច ការច្រៀងរាំ ជិះទូកកៃយ៉ាក់ មុជទឹកមើលផ្កាថ្មនៅក្នុងសមុទ្រ ស្ទួចត្រី ងូតទឹកលេងកម្សាន្តសប្បាយ ។ល។
ជារៀងរាល់ឆ្នាំថ្នាក់ដឹកនាំ ក្រុមហ៊ុនអ័រគីដេវីឡា តែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិក ដោយរៀបចំដំណើរកម្សាន្តទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាកម្មវិធីជប់លៀងផ្សេងៗសម្រាប់បុគ្គលិកទាំងអស់ បានចូលរួម ក្នុងគោលបំណងដើម្បីឲ្យបុគ្គលិកទាំងអស់មានភាពសប្បាយរីករាយ បាត់អស់ភាពតានតឹង និងជាពិសេសរឹតចំណងសាមគ្គីភាព ក៏ដូចជាការស្គាល់គ្នា និងប្រាស្រ័យទាក់ទងគ្នាពីគ្រប់ផ្នែកទាំងអស់នៃក្រុមហ៊ុន។