(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសសម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,១៧២គ្រឿង រកឃើញល្មើសច្បាប់៥១៨គ្រឿង(ម៉ូតូ៧១%) អប់រំ២១០គ្រឿង និងផាកពិន័យ៣០៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន១,៨០០គ្រឿង, អប់រំ១៤៩គ្រឿង និងផាកពិន័យ១៧៨គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១២ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៧,៧១១គ្រឿង រកឃើញយានយន្តល្មើស១០,៧៤៥គ្រឿង (ម៉ូតូ៨៤%) ក្នុងនោះអប់រំ១, ៩៩៦គ្រឿង និងផាកពិន័យ៨,៧៤៩គ្រឿង៕