(ភ្នំពេញ)៖ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ បានរៀបចំមហាព្រឹតិ្តការណ៍ប្រគំតន្ដ្រី «ខារ៉ាបាវ បុណ្យអុំទូក ២០១៨» រយៈពេល៣ថ្ងៃជាប់ៗគ្នា ដោយអញ្ជើញសុទ្ធតែតារាល្បីៗ ប្រចាំប្រទេសកម្ពុជា។

មហាជននៅតាមបណ្ដាខេត្ត ក្រុង រាជធានី​ អាចរីករាយទស្សនាយ៉ាងរីករាយ ជាមួយនឹងវត្តមានរបស់កំពូលតារាចម្រៀង ដ៏ល្បីជាច្រើនរូប ប្រចាំកម្ពុជា ដែលជាតារាក្នុងដួងចិត្តរបស់លោកអ្នក ព្រមទាំងចូលរួមទស្សនា នូវទស្សនីយភាពប្លែកចម្លែកអារម្មណ៍ អមដោយក្បាច់រាំ រស់រវើក ផ្សេងៗពីគ្នា។ ក្នុងនោះទូរទស្សន៍ Fresh News នឹងផ្សាយផ្ទាល់កម្មវិធីនេះផងដែរ។

មិនត្រឹមតែរីករាយ នឹងទស្សនីយភាព នៃការសម្ដែងរបស់កំពូលតារាចម្រៀង ស្ថិតនៅក្នុងដួងចិត្តរបស់ទស្សនិកជននោះទេ អ្នកចូលរួមទស្សនាផ្ទាល់ នូវមហាព្រឹតិ្តការណ៍ប្រគំតន្ដ្រីនេះ ក៏មានឱកាសឈ្នះនូវរង្វាន់ធំៗជាច្រើន។
ការប្រគំតន្ដ្រី «ខារ៉ាបាវ បុណ្យអុំទូក ២០១៨»នេះ ដោយចាប់ផ្ដើមវេលាម៉ោង៤រសៀល និងចាប់ផ្តើមផ្សាយផ្ទាល់ នៅវេលាម៉ោង៨យប់តទៅ ស្ថិតនៅសួនច្បារមុខវត្ដបទុមវតី រាជធានីភ្នំពេញ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត មហាជនគ្រប់រូបកាន់តែមានភាពងាយស្រួល ក្នុងការទស្សនាការប្រគំតន្ដ្រី «ខារ៉ាបាវ បុណ្យអុំទូក ២០១៨» គួរឲ្យជក់ចិត្ត និងត្រជាក់ភ្នែក តាមរយៈការផ្សាយផ្ទាល់ របស់ទូរទស្សន៍ Fresh News,​ App Fresh News, Facebook Fresh News, Youtube និងនៅលើគេហទំព័រ Fresh News៕