(ភ្នំពេញ)៖ ក្រុមហ៊ុន Borofone ជាក្រុមហ៊ុនផលិតសម្ភារស្មានហ្វូន និងផលិតផលអេឡិចត្រូនិក របស់ប្រទេសខិនបានប្រកាសចាប់ដៃគូរជាមួយនឹងក្រុមហ៊ុន លី សេង រៀបចំពិធីបើកសម្ពោធទីតាំងបង្ហាញផលិតផល (Showroom) នៅប្រទេសកម្ពុជា។
កម្មវិធីប្រកាសចាប់ដៃគូររវាងក្រុមហ៊ុនទាំង២នេះ ធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅទីតាំង អគារលេខ 804A ផ្លូវ 128 (មហាវិថីកម្ពុជាក្រោម ក្បែរស្ថានីយ៍ប្រេង Total កម្ពុជាក្រោម។ ក្នុងនោះក៏មានការចូលរួមពី
សំណាក់នាយកគ្រប់គ្រងក្រុមហ៊ុន លី សេង និងអ្នកតំណាងក្រុមហ៊ុន Borofone មកពីប្រទេសចិនជាច្រើនរូប។
អ្នកស្រី ញ៉យ ស្រីពៅ នាយិការគ្រប់គ្រងក្រុមហ៊ុន លី សេង ឲ្យដឹងថា «តំណាងឲ្យក្រុមហ៊ុន លី សេង នាងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Borofone ដែលបានផ្តល់នូវទំនុកចិត្តខ្ពស់ដល់ក្រុមហ៊ុន លី សេង ក្នុងការធ្វើជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជានៅពេលនេះ»។
អ្នកស្រីបន្ដថា Borofone ក្រុមហ៊ុនផលិតសម្ភារ និងគ្រឿងបរិក្ខាទូរស័ព្ទអស់រយៈពេល៧ឆ្នាំមកហើយ បន្ទាប់ពីបានមកដល់ទីផ្សារកម្ពុជាថ្មីៗនេះ ផលិតផលរបស់ក្រុមហ៊ុន Borofone ការគាំទ្រជាច្រើនពីសំណាក់ អ្នកប្រើប្រាស់ដែលធ្វើឲ្យ Borofone សម្រេចបាននូវលទ្ធផលដ៏គាប់ប្រសើរបំផុត។
សូមជម្រាបថាក្រុមហ៊ុន Borofone បានចុះបញ្ជីពាណិជ្ជសញ្ញាក្នុងបណ្តាប្រទេសជាង១០០ នៅជុំវិញពិភពលោក ជាក់ស្ដែងថ្ងៃនេះពិតជាពិសេសខ្លាំងណាស់ ដោយក្រុមហ៊ុន លី សេង បានចាប់ដៃគូរជាមួយនឹង Borofone សម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញផលិតផល របស់ខ្លួននៅកម្ពុជា។
លោក Band Go នាយកគ្រប់គ្រងក្រុមហ៊ុន Borofone ឲ្យដឹងថា ផលិតផល Borofone បានធ្វើការវិវត្តន៍ផលិតផល ការពារពីស្បែកដែលមានគុណភាពល្អបំផុត មកគ្រឿងបរិក្ខាប្រើប្រាស់កម្រិតមធ្យម សម្រាប់ស្មាតហ្វូន ជាច្រើនដូចជា៖ ឧបករណ៍សំឡេង (កាស), ឆ្នាំងសាក, ឆ្នាំងសាកក្នុងរថយន្ត, ខ្សែចម្លង, ឧបករណ៍ Power Bank និងស្រោមការពារជាដើម។
ម៉ាកផលិតផលរបស់ Borofone ទទួលបាននូវការគាំទ្រខ្លាំងបំផុតពីសំណាក់អតិថិជន នៅក្នុងទីផ្សារមជ្ឍឹមប្រទេស និងអឺរ៉ុបខាងកើត និងអាស៊ីអាគ្នេយ៍៕