(ភ្នំពេញ)៖ ពិតជាពិសេសសម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី Bajaj RE ព្រោះក្រុមហ៊ុន បានរៀបចំកម្មវិធីដ៏ល្អមួយដល់អតិថិជនរបស់ខ្លួន ដោយផ្ដល់សេវាជួសជុល រយៈពេល១ថ្ងៃពេញ ទៅលើសេវាកម្មជួសជុលម៉ូតូកង់បី Bajaj RE ឥតគិតថ្លៃ, ផ្ដល់ជូនការបញ្ចុះតម្លៃលើគ្រឿងបន្លាស់២០% និងប្រេងម៉ាស៊ីនចំនួន១៥%។
ម៉ូតូកង់បីម៉ាក Bajaj RE ជាប្រភេទម៉ូតូកង់បីបំពាក់ទៅដោយប៊ូស៊ីពីរក្នុងម៉ាស៊ីនតែមួយ ដែលធ្វើឲ្យម៉ាស៊ីនមានកំលាំងខ្លាំង អាចរត់បានលើផ្លូវឆ្ងាយៗ និងផ្លូវលើភ្នំបាន, ជាពិសេសមានព្រិលស្អំម៉ាស៊ីន ដែលធ្វើឲ្យម៉ាស៊ីនរក្សាភាពត្រជាក់បានយូរ និងប្រើប្រាស់បានច្រើនឆ្នាំ។
លោក ប៊ុង វណ្ណៈ បុគ្គលិកបម្រើការងារផ្នែកលក់ក្រុមហ៊ុន Bajaj RE ដែលនាំចូលផ្ដាច់មុខកង់បីម៉ាក Bajaj RE ស៊េរីថ្មី បានឲ្យដឹងថា ក្រុមហ៊ុនរៀបចំកម្មវិធីនេះឡើងមានឈ្មោះថា «You Earn We Care» មានន័យថា អតិថិជនគិតតែពីរកប្រាក់ ដោយក្រុមហ៊ុនខ្វាល់ពីសេវាកម្មជួសជុល ចាប់ពីម៉ោង០៨៖៣០នាទីព្រឹក រហូតដល់ម៉ោង០៥៖៣០នាទីល្ងាច ហើយនាពេលល្ងាចក្រុមហ៊ុន ក៏រៀបចំអាហារសាមគ្គីដោយអញ្ជើញអតិថិជនទាំងអស់ មកចូលរួមថែមទៀតផង។
លោក វណ្ណៈ គូសបញ្ជាក់ថា ការរៀបចំពិធីក្នុងថ្ងៃនេះគឺ ដើម្បីផ្ដល់សេវាកម្មដ៏ល្អមួយ ដល់អថិតិជនព្រោះថា ក្រុមហ៊ុនបាននាំចូលផលិតផលកង់បីនេះច្រើន ហើយមួយវិញទៀតក៏ ដើម្បីជាការលើកទឹកចិត្ត ដល់អតិថិជនដែលមានជំនឿជឿជាក់ និងប្រើប្រាស់នូវផលិតផល Bajaj RE នេះតែម្ដង។
លោកបានបញ្ជាក់ទៀតថា «រយៈពេលប៉ុន្មានឆ្នាំមកនេះសន្ទុះនៃការប្រើប្រាស់ ម៉ូតូកង់បី Bajaj RE កើនឡើងខ្លាំង កត្តាដែលធ្វើឲ្យមានការកើនឡើងនេះព្រោះ ម៉ូតូកង់បី Bajaj RE ជាប្រភេទម៉ូតូបំពាក់នូវបច្ចេកវិទ្យាខ្ពស់ ដោយមានក្បាលប៊ូស៊ី២ក្នុងម៉ាស៊ីនតែមួយ ដែលធ្វើឲ្យកំលាំងម៉ាស៊ីនខ្លាំង ហើយក៏មានព្រិលស្អំរក្សាភាពត្រជាក់ក្នុងម៉ាស៊ីន និងមានការរចនាយ៉ាងល្អឯកថែមទៀតផង»។
លោក សឿន គឹមចាន់រដ្ឋា អតិថិជនដែលបានមកទទួលសេវាកម្ម របស់ក្រុមហ៊ុន Bajaj RE ឲ្យដឹងថា «ថ្ងៃនេះខ្ញុំបានមកទទួលសេវាកម្មប្ដូរប្រេងម៉ាស៊ីន ព្រោះថ្ងៃនេះក្រុមហ៊ុន Bajaj RE បានរៀបចំកម្មវិធីពិសេស ជួសជុលឥតគិតថ្លៃ និងបញ្ចុះតម្លៃថែមទៀតផង។ ជាក់ស្ដែងថ្ងៃនេះខ្ញុំបានមកប្ដូរប្រេងម៉ាស៊ីន ដោយទទួលបានការបញ្ចុះតម្លៃចំនួន១៥%ផងដែរ»។
លោកបន្ដទៀតថា «មូលហេតុដែលខ្ញុំពេញចិត្តជ្រើសរើសជាវម៉ូតូកង់បី Bajaj RE នេះព្រោះ មានលក្ខណៈពិសេសល្អដូចជា៖ ម៉ាស៊ីនស្ងាត់ល្អ, ម៉ាស៊ីនមានកំលាំងខ្លាំងលើសពីម៉ូតូកង់បីធម្មតា, អាចធ្វើដំណើរលើផ្លូវឆ្ងាយ ឬជិះឡើងលើភ្នំ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ ម៉ាស៊ីននេះមានក្បាលប៊ូស៊ីទៀតផង»។
ស្រដៀងគ្នានេះ លោក ភឿន ផានិត អតិថិជនដែលមកទទួលសេវាកម្មជួសជុល ដោយឥតគិតថ្លៃពីក្រុមហ៊ុន Bajaj RE បានឲ្យដឹងថា កត្តាដែលធ្វើឲ្យលោកជ្រើសរើស យកសេវាកម្ម និងជាវម៉ូតូកង់បីរបស់ក្រុមហ៊ុន Bajaj RE គឺបណ្ដាលមកពីមូលហេតុ ជាច្រើនដូចជា៖ ក្រុមហ៊ុនមានអ្នកបំរើសេវាកម្មល្អ, ជាងជួសជុលមានបទពិសោធន៍ច្រើនឆ្នាំ, មានភាពរួសរាយរាក់ទាក់ មិនប្រងើយកណ្ដោយចំពោះភ្ញៀវនោះឡើយ។
លោកបន្ដទៀតថា «មូលហេតុដែលខ្ញុំសម្រេចចិត្តទិញម៉ូតូកង់បី Bajaj RE នេះបណ្ដាលមកពីមូលហេតុជាច្រើនដូចជា៖ បើនិយាយពីកំលាំងម៉ាស៊ីនវិញគឺខ្លាំង ដោយសារតែម៉ាស៊ីនមានបំពាក់ក្បាលប៊ូស៊ីចំនួន២, លើសពីនេះមានព្រិលស្អំ ដែលធ្វើឲ្យម៉ាស៊ីរក្សាភាពត្រជាក់បានយូរ, ចំណែកឯគ្រឿងបន្លាស់វិញមានច្រើន និងគ្រប់ប្រភេទថែមទាំងរបស់សុទ្ធល្អ មិនត្រឹមតែមានតែក្នុងទីក្រុងភ្នំពេញនោះទេ ប៉ុន្ដែមានទូទាំង២៥ខេត្តក្រុង ដែលធ្វើឲ្យអ្នករត់កង់បី Bajaj RE ទាំងអស់មានភាពងាយស្រួល»។
ចាប់តាំងពីប្រកបរបររត់ម៉ូតូកង់បី Bajaj RE នេះមកបានធ្វើឲ្យលោកមានចំណូលច្រើន ក្នុងការដោះស្រាយជីវភាពក្នុងគ្រួសារ ដោយក្នុងថ្ងៃខ្លះ លោកអាចរកចំណូល បានរហូតដល់១០ម៉ឺនរៀល ក្នុង១ថ្ងៃថែមទៀតផង។ ជាចុងក្រោយនេះលោកបានស្នើសូម ឲ្យក្រុមហ៊ុន រៀបចំកម្មវិធីប្រមូលសិនពិសេសៗ បែបនេះឲ្យបានច្រើនដង ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន និងចំណេញពេលវេលាថែមទៀតផង។ នេះជាការលើកឡើងរបស់លោក ផានិត។
ជាមួយគ្នានេះបុគ្គលផ្នែកលក់ លោក ប៊ុង វណ្ណៈ បន្ថែមទៀតថា ដោយឡែកសម្រាប់បញ្ហាដែលអតិថិជន តែងតែព្រួយបារម្ភរឿងគ្រោះថ្នាក់ ដោយសារហ្គាសនោះ លោកអះអាងថា កង់បីនេះបំពាក់ធុងហ្គាសនៅខាងក្រោយ ដោយបំពាក់ស្រទាប់ការពារចំនួន២ ស្រទាប់ទីមួយដាក់ទឹក និងស្រទាប់ខាងក្នុងដាក់ហ្គាស ដូច្នេះមិនមានអ្វីជាបញ្ហាដែលត្រួវព្រួយបារម្ភ រឿងផ្ទុះឆេះនោះទេ។
សូមជម្រាបថា សម្រាប់ប្រជាពលរដ្ឋដែលចង់ទិញកង់បីរបស់ក្រុមហ៊ុន Bajaj RE អាចមាន២ជម្រើស ដោយមួយជម្រើសទិញជាលុយសុទ្ធក៏បាន និងទិញបង់រំលស់ក៏បាន ជាមួយមីក្រូហិរញ្ញវត្ថុ LOLC ទាំង២៥ខេត្តក្រុង ដែលជាដៃគូរសហការរបស់ក្រុមហ៊ុន ដោយអតិថិជនចំណាយថវិកាដំបូង ត្រឹមតែ៣៥០ដុល្លារតែប៉ុណ្ណោះ ជាមួយនឹងការបង់ប្រចាំខែយ៉ាងសមរម្យ៕