(ភ្នំពេញ)៖ ទោះបីជាទីផ្សារស្មាតហ្វូនពិភពលោក បន្តធ្លាក់ចុះក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន Huawei នៅតែឈរតំណែងលេខ២ ក្នុងការនាំចេញស្មាតហ្វូនទៅក្នុងទីផ្សារពិភពលោក ២ត្រីមាសជាប់ៗគ្នានៅក្នុងឆ្នាំ២០១៨ ដែលអាចយកឈ្នះក្រុមហ៊ុន Apple ដោយយោងតាមក្រុមហ៊ុនវិភាគទីផ្សារស្មាតហ្វូន IDC IHS Markit និង Counterpoint ។
មូលហេតុចម្បង់ដែលធ្វើឲ្យ Huawei នៅតែឈរលើតំណែងលេខ២ ក្នុងត្រីមាសទីពីរនិងទីបី ឆ្នាំ២០១៨នេះ ដោយសារតែ Huawei បានខិតខំប្រឹងប្រែងក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ផលិតផល ការបង្កើតបច្ចេកវិទ្យាថ្មីៗ គ្មានគូរប្រៀបបន្ទះឈីប និងបច្ចេកវិទ្យាឆ្លាតវៃ AI។
ក្រុមហ៊ុន IDC បានបង្ហាញថា ការនាំចេញស្មាតហ្វូនក្នុងត្រីមាសទី៣ មានចំនួន៣៥៥.២លានគ្រឿង ដែលមានការធ្លាក់ចុះ ៦ភាគរយ បើប្រៀបធៀបទៅនិងការនាំចេញនៅឆ្នាំមុនៗ។ មិនតែប៉ុណ្ណោះ វានៅតែបន្តធ្លាក់ ចុះនៅត្រីមាសទី៤។ ប៉ុន្តែក្រុមហ៊ុន Huawei នៅតែមានសន្ទុះ នៃការលក់ និងការនាំចេញទៅក្នុងទីផ្សារ ដែលបាននាំចេញចំនួន៥៣លានគ្រឿង និងចាប់បានចំណែកទីផ្សារស្មាតហ្វូនពិភពលោក១៤.៦ភាគរយ។
Huawei ត្រកូល Nova ត្រកូល P និង ត្រកូល Mate នៅតែមានការគាំទ្រយ៉ាងខ្លាំងទូទាំងពិភពលោក។ មិនតែប៉ុណ្ណោះ ត្រកូល Mate20 ដែលទើបតែសម្ពោធនិងចេញលក់ជាផ្លូវការ នៅពាក់កណ្តាលខែតុលានេះ មានការកម្មង់ទិញច្រើនលើសលប់គួរឲ្យកត់សម្គាល់ ជាពិសេសនៅក្នុងទីផ្សារកម្ពុជាវិញ ម៉ូដែលនេះបានធ្វើឲ្យកក្រើកទីផ្សារស្មាតហ្វូន និងមានការកម្មង់ទិញលក់ទី១ អស់មុនកាលកំណត់ក្នុងរយៈពេលខ្លី៕