(ភ្នំពេញ)៖ ដើម្បីផ្ដល់ជម្រើសកាន់តែច្រើនសម្បូរបែបសម្រាប់អតិថិជន ដែលមានបំណងបង្កើនប្រាក់ចំណូលបន្ថែមពីការសន្សំរយៈពេលខ្លី ប្រាសាក់បានបន្ថែមរយៈពេលសន្សំកាន់តែច្រើនបែបសម្រាប់គណនីសន្សំតាមផែនការ ចាប់ពី ២ខែ, ៣ខែ... រហូតដល់៣៦ខែ ជាមួយនឹងការផ្ដល់ជូនអត្រាការប្រាក់បន្ថែមកាន់តែខ្ពស់។

ការផ្តល់ជូនដ៏សម្បូរបែបនេះមានសុពលភាពចាប់ពីថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ២០១៨ នេះតទៅ។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សាររបស់ប្រាសាក់ បានថ្លែងថា «ការផ្តល់ជម្រើសនៃគណនីសន្សំតាមផែនការ លើរយៈពេល និងអត្រាការប្រាក់ជូនបន្ថែមនេះ គឺជាការបំពេញតាមសំណូមពរអតិថិជន និងធ្វើយ៉ាងណាឱ្យកាន់តែសមស្របតាមលំហូរសាច់ប្រាក់របស់អតិថិជន»។

លោកបានបន្តថា «ការប្រើប្រាស់សេវាប្រាក់បញ្ញើសន្សំនៅប្រាសាក់ មិនតែទទួលបាននូវអត្រាការប្រាក់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបាននូវសុវត្ថិភាព ព្រមទាំងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាប្រភពទុនដល់ប្រជាជន ឬអាជីវកម្មដែលជួបនឹងការកង្វះទុនបង្វិល»

តាងនាមឱ្យថ្នាក់គ្រប់គ្រងនិងបុគ្គលិកប្រាសាក់ លោកក៏បានថ្លែងអំណរគុណចំពោះអតិថិជនប្រាក់បញ្ញើសន្សំទាំងអស់ ដែលតែងតែគាំទ្រ ជឿជាក់ និងប្រើប្រាស់សេវាប្រាសាក់។

លោកអះអាងបញ្ជាក់ថា ការដាក់សន្សំនៅប្រាសាក់ ជាជម្រើសដ៏ឆ្លាតវៃ ពីព្រោះប្រាសាក់ ផ្ដល់ជូនអត្រាការប្រាក់ខ្ពស់ សុវត្ថិភាព និងទំនុកចិត្ត។

តារាងរយៈពេល និងអត្រាការប្រាក់ នៃគណនីសន្សំតាមផែនការ៖

 

 

ប្រាសាក់ ទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវទទួលប្រាក់បញ្ញើពីធនាគារជាតិនៃកម្ពុជា និងមានបទពិសោធន៍ដ៏ប៉ិនប្រសប់ក្នុងរយៈពេល២៣ឆ្នាំ ហើយមានភាពរឹងមាំដោយឈរលើមូលដ្ឋានសំខាន់ៗដូចជា ភាពល្អប្រសើរផ្នែកអាជីវកម្ម ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ ការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពបត់បែន និងសម្បូរបែប វិសាលភាពនៃបណ្តាញការិយាល័យគ្របដណ្ដប់ទូទាំងប្រទេស ការបំពាក់ម៉ាស៊ីនអេធីអឹម (ATM) និងប្រព័ន្ធធនាគារស្នូល ប្រកបដោយភាពទំនើប តម្លាភាព និងសុក្រឹតភាព៕