(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានពន្យល់ឲ្យមហាជនកាន់តែយល់ច្បាស់ អំពីការប្រើប្រាស់សិទ្ធិរបស់នាយករដ្ឋមន្ត្រី ក្នុងការស្នើសុំលើកលែងទោសដល់ទណ្ឌិត ស្របតាមច្បាប់ស្តីពីពន្ធនាគារ របស់ព្រះរាជាណាចក្រកម្ពុជា។
លោក គឹម សន្តិភាព បានពន្យល់ថា ការស្នើលើកលែងទោសទណ្ឌិតណាម្នាក់ នៅពេលណាក៏បាន គឺមានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះ ដែលនេះជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីកម្ពុជា តាមច្បាប់កម្អុជា ហើយពុំមែនជាការជ្រៀតជ្រែកអំណាចតុលាការនោះទេ ។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្នើលើកលែងទោសទណ្ឌិតណាម្នាក់ នៅពេលណាក៏បាន គឺមានតែនាយករដ្ឋមន្ត្រីម្នាក់ប៉ុណ្ណោះ ដែលមានបុព្វសិទ្ធិស្នើទៅព្រះមហាក្សត្រ យោងតាមមាត្រា៧៧ នៃច្បាប់ស្តីពីពន្ធនាគារ។ ពាក្យថា «ទណ្ឌិត» គឺជាជនទាំងឡាយណា ដែលមានសេចក្តីសម្រេចផ្តន្ទាទោសស្ថាពរពីតុលាការ។ ការប្រើប្រាស់ ឬមិនប្រើប្រាស់បុព្វសិទ្ធិពិសេសនេះ ជាការសម្រេចរបស់នាយករដ្ឋមន្ត្រី ហើយពុំមែនជាការជ្រៀតជ្រែកអំណាចតុលាការនោះទេ ព្រោះតុលាការបានអនុវត្តអំណាច តាមឆន្ទានុសិទ្ធិរបស់ខ្លួន តាមច្បាប់ចប់សព្វគ្រប់ហើយ»។
សូមជម្រាបថា ការចេញមកពន្យល់ពាន់ព័ន្ធផ្លូវច្បាប់បន្ថែម របស់លោករដ្ឋលេខាធិការក្រសួងយុត្តិធម៌ ធ្វើឡើងបន្ទាប់បុគ្គលមួយចំនួន បានបកស្រាយខុសពាក់ព័ន្ធការប្រើប្រាស់បុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការលើកលែកទោសដល់ទណ្ឌិត ថាជាការរំលោភដល់ស្ថាប័នតុលការ ប៉ុន្តែមិនដូច្នេះទេ ការស្នើលើកលែងទោស គឺជាបុព្វសិទ្ធិរបស់នាយករដ្ឋមន្ត្រី តាមច្បាប់របស់កម្អុជា៕