(ភ្នំពេញ)៖ ក្រុមហ៊ុន MSI Cambodia បានសហការជាមួយហាង Chantra Computer រៀបចំការតាំងបង្ហាញបច្ចេកវិទ្យា និងផលិតផលថ្មី ដែលហៅថា «Thin & Powerful Event» Gaming Laptop ម៉ូដែលថ្មីសម្រាប់អតិថិជនទាំងអស់ ដែលជាអ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ដែលមានម៉ូដែលដូចជា GS65 Stealth Thin, P65, PS42 ដែលសុទ្ធតែជាប្រភេទកុំព្យូទ័រយួរដៃ ដែលមានសមត្ថភាពខ្ពស់ រាងស្តើង ស្រាលងាយស្រួលក្នុងការយកតាមខ្លួនផងដែរ។
លោក សេម ប្រធានផ្នែកលក់ នៃក្រុមហ៊ុន MSI Cambodia បានឲ្យដឹងថា MSI គឺជាប្រេនដែលនាំមុខគេលើការផលិត Gaming Hardware ដែលមានដូចជា Gaming Laptop, Prestige Series, Motherboard, Graphic Card និង Monitor សម្រាប់ Gamer, Modders និង overclockers។ សម្រាប់ Laptops ស៊េរីខាងលើបានបំពាក់នូវលក្ខណៈពិសេសដែលកំពុងពេញនិយម។ មិនត្រឹមតែមានទំងន់ស្រាលនោះទេ ថែមទាំងមានទំហំតូចជាងមុន ងាយស្រួលយកតាមខ្លួន ដែលមានអេក្រង់ស្ទើរស្មើរទំហំនៃតួម៉ាស៊ីន MSI បានកំណត់ស្តង់ដារមួយដែលឱ្យឈ្នោះថា Thin Bezel។
លោកបានឱ្យដឹងថា កុំព្យូទ័រប្រភេទថ្មីខាងលើរួមមានទី១៖ GS65 Stealth Thin បំពាក់ GTX GeForce GTX1070 Max-Q ជាកុំព្យូទ័រដែលមានកំរាស់ស្តើង GE75 Raider ទាំងពីម៉ូដែលបំពាក់ Thin Bezel 144Hz/3ms IPS Display, GF63 ក៏មានកំរាស់ស្តើង ស្រាលផងដែរជាមួយនិង GTX GeForce GTX1050Ti Max-Q, Thin Bezel ទំងន់ត្រឹមតែ ១.86 គីឡូក្រាម ដែលងាយស្រួលសម្រាប់ Gamers ក្នុងការយកតាមខ្លួន។ MSI Prestige Series ត្រូវបានបង្កើតឡើងសម្រាប់ Content Creator, Photographer, Designers, ឬក៏ 3D Animators។
ទី២៖ P65 ត្រូវបានបង្កើតឡើងសម្រាប់ Creators ជាជាងសម្រាប់ Gamers 8th Gen Intel® CoreTM i7 processor, NVIDIA® GeForce® GTX 1060/1070 វាមានសមត្ថភាពខ្ពស់ ជាមួយប្រព័ន្ធត្រជាក់ Cooler Boost Trinity វាមានលក្ខណៈល្អប្រសើរបើប្រៀបជាមួយផលិតផលផ្សេង ដែលអាចរក្សាដំណើរការបានល្អ។ P65 មានកំរាស់ ១៧.៩ mm ទំហំអេក្រង់ 15.6”inch ទំងន់ ១.៨ គីឡូក្រាម ហើយថ្មរបស់វាប្រើបានរហូតដល់ ៨ម៉ោងសម្រាប់ការងារធម្មតា។
ទី៣៖ PS42 មានលក្ខណៈពិសេសគឺស្រាលជាងគេបង្អស់ បើប្រៀបនិងផលិតផលផ្សេងត្រឹមតែ 1.19kg ហើយកំរាស់ 57mm thin bezel 14-inch FHD IPS-Level panel, Intel 8th gen processor, VGA NVIDIA GeForce MX150/UMA/1050 ស្រោបអាលុយមីញ៉ូមពណ៌ទឹកប្រាក់ មាន Fingerprint Sensor នៅផ្នែកខាងស្តាំ touchpad ថ្មកាន់បានរហូតដល់ ១០ម៉ោង និងបំពាក់ Cooler Boost 3។
លោកបានឱ្យដឹងទៀតថា ក្រៅពីកុំព្យូទ័រ ក្រុមហ៊ុន MSI ក៏មានដូចជា Motherboards ស៊េរីថ្មី Intel Z390 chipset ដែលប្រើជាមួយ 9th Generation Intel® Core™ Processors សម្រាប់អ្នកប្រើកម្មវិធីធំៗ Gamer និងលក្ខណៈជាអាជីព គឺពិតជាជម្រើសដ៏ត្រឹមត្រូវបំផុត។ MEG Series Motherboard ត្រូវបានរចនាឡើងសម្រាប់លេងហ្គេមធំៗ (Hardcore Gaming), Extreme Overclocking, និងសមត្ថភាពខ្ពស់បំផុតលើសពីកម្រិត MSI Enthusiast GAMING វាមានសមត្ថភាពស្មើនឹងពីរដង Z390 នៅក្នុង MEG series-GODLIKE និងACE។ MPG Series Motherboard កាត់បន្ថយពី MSI Performance GAMING គឺដំណើរក្នុងកម្រិតខ្ពស់បានយ៉ាងល្អផងដែរ វាមាន៣ប្រភេទ សម្រាប់ Z390 motherboard នៅក្នុង MPG Series-GAMING PRO CARBON, GAMING EDGE, និង GAMING PLUS។
លោក យ៉ា ចន្ទត្រា ជាម្ចាស់ហាង Chantra Computer បានឱ្យដឹងថា ហាង ChanTra computer នេះជាហាងដំបូងគេ ដែលជានិច្ចកាលតែងតែនាំចូលនូវផលិតផលថ្មីៗ ទំនើបៗ ដើម្បីដាក់បង្ហាញជូនប្រជាពលរដ្ឋនៅកម្ពុជា ជាពិសេសនោះគឺយុវវ័យតែម្តង។ ក្រុមហ៊ុន MSI គឺជាក្រុមហ៊ុនធំបំផុត ដែលបានផ្តោតខ្លាំងបំផុត ទៅលើផ្នែកបច្ចេកវិទ្យា design Architecture Video YouTube Hardware និងផ្នែកផ្សេងៗទៀត និងលើសពីនេះទៀតនេះ ក្រុមហ៊ុនMSI បានផ្តោតទៅលើ ការកំសាន្តតាមកីឡាអេឡិចត្រូនិច ដែលមាន Laptop Gaming ដែលអាចលេងកីឡាអេឡិចត្រូនិចបានយ៉ាងល្អផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនលោកសម្រាប់ឆ្នាំ ២០១៩ នេះ គឺបាននាំចូល MSI ប្រភេទ Video Editing និង Architecture ព្រោះដោយមើលឃើញថា និស្សិតភាគច្រើនសព្វថ្ងៃនេះ គឺបានសួរភាគច្រើនគឺទៅលើប្លង់តែម្តង ដូចនេះគាត់សួរភាគច្រើនតែទៅលើម៉ាស៊ីនណាដែលអាចរត់ប្លង់បាន ដូចនេះហើយលោកបានជាជ្រើសរើស យកតែផលិតផលទាំងអស់នេះ មកលក់ដើម្បីតម្រូវចិត្តរបស់យុវវ័យតែម្តង ហើយចំពោះតម្លៃផលិតផលប្រភេទទាំងអស់នេះចាប់ពីជាង ៧០០$ រហូតទៅដល់ជាង ២,០០០$៕