(តាកែវ)៖ អង្គកឋិនទានដែលផ្តួចផ្តើមឡើងដោយ ឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដង្ហែចូលវត្តអង្គកំណប់ ស្ថិតក្នុងឃុំដូង ស្រុកបាទី ខេត្តតាកែវ ទទួលបានបច្ច័យជិត៦០លានរៀល និងប្រាក់ដុល្លារចំនួន២,៣៥០ដុល្លារ សរុបទាំងអស់ស្មើនឹងជិត២ម៉ឺនដុល្លារ ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត។
អង្គកឋិនទាននេះ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ តំណាងឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដង្ហែចូលវត្តអង្គកំណប់ នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០១៨ រួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយយ៉ាងច្រើនកុះករ។
ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបញ្ជាក់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទថា ដោយសារប្រទេសជាតិ មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទើបឲ្យអនុញ្ញាតឲ្យប្រជាពលរដ្ឋ អាចរកស៉ីប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងងាយស្រួល និងអាចធ្វើបុណ្យតាមប្រពៃណីដោយគ្មានក្តីបារម្ភ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ តំណាងឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានឧបត្ថម្ភសាងសង់ផ្លូវ ១មួយខ្សែប្រវែង៤គីឡូម៉ែត្រ ដែលចំណាយទឹកប្រាក់ សាងសង់ជាង៤ពាន់ដុល្លារអាមេរិក សម្រាប់សម្រួលក្នុងការធ្វើដំណើរ ដល់ប្រជាពលរដ្ឋទៅតំបន់នោះផងដែរ៕