(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគតិបណ្ឌិតទាំង១០ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានបន្តទៀត ដែលវាចារដ៏មានអត្ថន័យទាំងនេះ សុទ្ធសឹងតែសម្រឹតសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន។
គតិបណ្ឌិតទាំង១០នោះ រួមមាន៖
១៖ បើអ្នកដឹកនាំប្រកបដោយធម៌ រាស្ត្រទាំងឡាយរមែងបានសុខ តែបើអ្នកដឹកនាំមិនប្រកបដោយធម៌ នោះរាស្ត្រនឹងរមែងដោយទុក្ខ។ ព្រះពុទ្ធ
២៖ អំណាចទាំងអស់ ប្រសិនបើស្ថិតនៅលើមនុស្សតែម្នាក់ គង់មានថ្ងៃណាមួយគេអាចយកទៅប្រើប្រាស់ក្នុងផ្លូវខុស។ Tomas Jefferson ប្រធានាធិបតីទី៣សហរដ្ឋអាមេរិក។
៣៖ អ្នកដឹកនាំ គឺជាមនុស្សដែលហ៊ានស្រមៃធំ និងខុសពីគេ។ អ្នកដឹកនាំតែងតែមានអ្វីដែងខុសប្លែកពីគេ។ Mark Zuckerberg ស្ថាបនិក Facebook ។
៤៖ អ្នកអាចកសាងរាជបល្ល័ង្កជាមួយចំពុះក៏បាន ប៉ុន្តែអ្នកមិនអាចអង្គុយលើវាបានយូរនោះទេ។ Boris Yetsin
៥៖ ភាពរឹងប៉ឹងពុំមែនកើតចេញពីកាយសម្បទាមាំមួននោះទេ តែវាកើតមកពីភាពអត់ធ្មត់ដែលយើងត្រូវមាន។ មហាត្មៈ គន្ធី
៦៖ ពេលខ្លះអ្នកត្រូវចុះចាញ់ ព្រោះថាការចាញ់អាចជាមេរៀនដ៏ល្អមួយធ្វើឲ្យអ្នកឈ្នះនៅពេលក្រោយបាន។ Will Smith
៧៖ កុំបន់ស្រន់ដើម្បីជីវិតងាយស្រួល តែត្រូវបន់ស្រន់ដើម្បីក្លាយជាមនុស្សខ្លាំង។ John F. Kennedy
៨៖ ដើម្បីផ្លាស់ប្ដូរពិភពលោក និងសង្គមបាន ប្រការដំបូង និងសំខាន់បំផុត គឺត្រូវផ្លាស់ប្ដូរខ្លួនឯង។ ហូ ជីមិញ មេដឹកនាំវៀតណាម។
៩៖ គ្រូដ៏ល្អបំផុតតែងផ្ដល់ការណែនាំជាជាងការបង្គាប់បញ្ជា និងផ្ដល់កម្លាំងចិត្តដល់អ្នកស្ដាប់ឲ្យមានក្ដីប្រាថ្នាក្នុងការបង្រៀនខ្លួនឯង។ អេដវើដ បាល់វ័រលិតតុន។
១០៖ ទោះអ្នកមានសមត្ថភាពខ្លាំងប៉ុណ្ណា តែបើគ្មានឱកាសបញ្ចេញទេ អ្នកនៅតែជាមនុស្សឥតប្រយោជន៍។ ឆាវឆាវ៕