(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៨០៤គ្រឿង រកឃើញល្មើសច្បាប់៥០០គ្រឿង (ម៉ូតូ៨១%) អប់រំ១៤៣គ្រឿង និងផាកពិន័យ៣៥៧គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន១,២៧៨គ្រឿង, អប់រំ៩២គ្រឿង និងផាកពិន័យ៣៧៩គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៤,៥៣៩គ្រឿង រកឃើញយានយន្តល្មើស១០,២២៧គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ១,៧៨៦គ្រឿង និងផាកពិន័យ៨,៤៤១គ្រឿង៕