(ភ្នំពេញ)៖ ដើម្បីរក្សាបាននូវសុខសុវត្ថិភាពក្នុងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនោះ កងកម្លាំងអាវុធហត្ថតែងបានចូលរួមយ៉ាងសកម្មតាមរយៈការដើរល្បាតនៅតាមទីសាធារណៈ និងគោលដៅនានា។ ទន្ទឹមជាមួយគ្នា ដើម្បីធានាថាការរក្សាសុខសុវត្ថិភាពនេះមានប្រសិទ្ធភាបខ្ពស់ កងកម្លាំងកងរាជអាវុធហត្ថតែងតែបានធ្វើការហ្វឹកហាត់ជាប្រចាំផងដែរ ដើម្បីបង្កើតសមត្ថភាពរបស់ពួកគេ។
ជាបន្តនេះអង្គភាពព័ត៌មាន Fresh News សូមផ្តល់ជូនខ្សែវីដេអូមួយស្តីពីពីការហ្វឹកហ្វឺនយុទ្ធវិធីរបស់អាវុធហត្ថរាជធានីភ្នំពេញ និងសកម្មភាពប្រចាំថ្ងៃដែលអាវុធហត្ថ បានអនុវត្តន៍ជាប្រចាំ ក្នុងការល្បាត និងបង្ក្រាបបទល្មើស ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
សកម្មភាពហ្វឹកហ្វឺនយុទ្ធវិធីរបស់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះ គឺដើម្បីបង្កើនសមត្ថភាពឲ្យកាន់តែប្រសើរ ដូចពាក្យស្លោកមួយឃ្លាបានពោលថា «កាំបិតឥតសំលៀងនឹងច្រេះមុខ ទ័ពដេកស្រណុកមិនហ្វឹកហាត់នឹងស្ពឹកស្រពន់»៕