(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ លោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រួមជាមួយក្រុមការងាររៀបចំពិធីបំបែកកំណត់ត្រា ឯតទគ្គកម្ម ទូក ង វែងជាងគេលើពិភពលោក បានរៀបចំពិធីសែនក្រុងពាលីតាមបែបសាសនាត្រៀមរៀបចំពិធីបំបែកកំណត់ត្រាឯតទគ្គកម្ម ទូក ង វែងជាងគេលើពិភពលោក នាព្រឹកស្អែកនេះ នៅទីតាំងអតីតកំពង់ចម្លងអ្នកលឿងត្រើយខាងកើត ក្នុងឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់
លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកស្រី ព្រមទាំងលោក លោកស្រី អ្នកនាងកញ្ញា ជាអភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក មន្ត្រីរាជការ និងកីឡាករទូក ង របស់ខេត្តព្រៃវែង ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកាស្អែកនេះ
ចាប់ពីម៉ោង០៧៖០០ព្រឹកតទៅ ពិធីបំបែកកំណត់ត្រា
ឯតទគ្គកម្ម ទូក ង វែងជាងគេលើពិភពលោក នឹង
ចាប់ផ្តើមក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
និងលោកស្រី៕