ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មានថ្មីចំនួន១៧នាក់ និងបញ្ចប់មុខតំណែង អនុរដ្ឋលេខាធិការ២នាក់
11-11-2018 12:14
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ថ្មីចំនួន១៧នាក់ និងបញ្ចប់មុខតំណែង អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ចំនួន២នាក់។ នេះបើតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
ក្នុងព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ បានបញ្ជាក់ថា អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៌មាន ដែលត្រូវព្រះមហាក្សត្រ បញ្ចប់មុខតំណែង រួមមាន៖
ទី១៖ លោក សោម សារុន ពីអនុរដ្ឋលេខាធិការ
ទី២៖ លោកស្រី ស៊ី វណ្ណថា ពីអនុរដ្ឋលេខាធិការ។
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖