(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ បានរៀបចំព្រឹត្តការណ៍ «ទិវាអាហារូបត្ថម» ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវកិត្តិយសទាំងអស់ដែលចូលរួម ក្នុងកម្មវិធីឲ្យយល់កាន់តែច្បាស់ពីសារៈសំខាន់នៃសុខភាព ហើយព្រឹត្តការណ៍ដ៏ល្អនេះក៏បានលើកកម្ពស់វិស័យកីឡានៅកម្ពុជាផងដែរ។

ព្រឹត្តិការណ៍ «អាហារូបត្ថម្ភ» ជាលើកទី៤ របស់ក្រុមហ៊ុន Herbalife Nutrition ដែលមានសមាជិករបស់ខ្លួន និងភ្ញៀវកិត្តិយសប្រមាណជាង ១,០០០នាក់ បានចូលរួមព្រឹត្តការណ៍នៃការរត់ចំងាយ៥គីឡូម៉ែត្រ នៅជុំវិញពហុកីឡាដ្ឋានជាតិអូឡាំពិក។ «អាហារូបត្ថម្ភ» គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Herbalife Nutrition ក្នុងការលើកកម្ពស់របៀបរស់នៅសកម្ម មានសុខភាពល្អ និង បង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃការទទួលទានរបបអាហារដែលមានតុល្យភាព និងការធ្វើលំហាត់ប្រាណ ទៅដល់សាធារណជន។

នាឱកាសនោះ អ្នកស្រី ឈុន ណៃឈីវ នាយកគ្រប់គ្រងក្រុមហ៊ុន Herbalife Nutrition នៅកម្ពុជា បានលើកឡើងថា «នៅក្នុងខែវិច្ឆិកានេះ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា រួមជាមួយ និងប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងប្រារព្វ ទិវាអាហារូបត្ថម្ភ ប្រចាំឆ្នាំរបស់ខ្លួន»

អ្នកស្រីបន្ថែមថា «ក្នុងថ្ងៃនេះសម្រាប់ប្រទេសកម្ពុជា យើងបានរៀបចំការរត់ចំងាយ ៥គីឡូម៉ែត្រ នេះសម្រាប់សមាជិកក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ និងបុគ្គលិកក្រុមហ៊ុន Herbalife Nutrition ដើម្បីអោយពួកគេអាចបំបែកឯកត្តកម្ម ការរត់ចំងាយផ្ទាល់ខ្លួនរបស់ពួកគេដោយក្តីសប្បាយរីករាយ ហើយវាក៏ជាផ្នែកមួយបេសកកម្មរបស់យើង ក្នុងការធ្វើអោយពិភពលោកកាន់តែមានសុខភាព និងកាន់តែរីករាយ»

ក្រុមហ៊ុន Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោក ដែលមានបំណងធ្វើអោយពិភពលោកកាន់តែមានសុខភាពល្អ និងកាន់តែរីករាយ។ Herbalife Nutrition មានបេសកកម្មមួយគឺ ផ្លាស់ប្តូរជីវិតរបស់មនុស្ស ជាមួយនឹងផលិតផលនិងកម្មវិធីអាហារបំប៉ន ដ៏អស្ចារ្យតាំងពីឆ្នាំ១៩៨០ មកម៉្លេះ។ ក្រុមហ៊ុនបានប្តេជ្ញាផ្តល់ដំណោះស្រាយដល់ពិភពលោក ចំពោះបញ្ហាកង្វះខាតអាហាររូបត្ថម្ភ និងជំងឺធាត់ ភាពចាស់ជរា ការចំណាយខ្ពស់លើវិស័យសុខាភិបាល និងដំណោះស្រាយក្នុងការបង្កើនចំនួនសហគ្រិនគ្រប់វ័យ។

ជាមួយគ្នានេះ ក្រុមហ៊ុន Herbalife Nutrition ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ មានលក្ខណៈវិទ្យាសាស្ត្រ ដែលភាគច្រើនត្រូវបានផលិតក្នុងរោងចក្រផ្ទាល់ខ្លួន ការបង្រៀនមួយទល់មួយជាមួយសមាជិកឯករាជ្យ និងផ្តល់ការគាំទ្រដល់សហគមន៍ ដោយបំផុតគំនិតអតិថិជន អោយប្រកាន់ខ្ជាប់របៀបរស់នៅសកម្ម និងមានសុខភាពល្អ។

Herbalife Nutrition បានផ្គត់ផ្គង់អាហារបំប៉នរួមមាន៖ ផលិតផលគ្រប់គ្រងទម្ងន់កំលាំង និងរាងកាយ និងផលិតផលថែទាំផ្ទាល់ខ្លួន អាចរកទិញបានតាមរយៈសមាជិក Herbalife Nutrition នៅក្នុងជាង៩០ប្រទេស។ លើសពីនេះ ក្រុមហ៊ុន Herbalife Nutrition គាំទ្រដល់មូលនិធិ Herbalife Nutrition (HNF) និងកម្មវិធី Casa Herbalife Nutrition របស់ខ្លួន ដើម្បីនាំយកនូវអាហារូបត្ថម្ភល្អដល់កុមារដែលមានតម្រូវការ។
ជាលើកកម្ពស់វិស័យកីឡាជាតិ និងអន្តរជាតិនោះ ក្រុមហ៊ុន Herbalife Nutrition បានឧបត្ថម្ភអត្តពលិកលំដាប់ថ្នាក់ពិភពលោកជាង១៩០នាក់ ព្រមទាំងព្រឹត្តិការណ៍ នៅជុំវិញពិភពលោក ក្នុងនោះមានទាំងកីឡាករបាល់ទាត់លោក Cristiano Ronald, The LA Galaxy និងក្រុមកីឡាអូឡាំពិកជាច្រើននាក់ទៀតផងដែរ។

សូមជម្រាបថា ភាគហ៊ុនក្រុមហ៊ុន Herbalife Nutrition ត្រូវបានចុះក្នុងបញ្ជីទីផ្សាភាគហ៊ុនទីក្រុងញូវយ៉ក (NYSE: HLF) ជាមួយនឹងការលក់សរុបប្រមាណ ៤.៤ ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៧៕