(ភ្នំពេញ)៖ Xiaomi ដែលជាក្រុមហ៊ុនឈានមុនគេផ្នែកបច្ចេកវិទ្យាសាកលលោក បានប្រកាសចេញនូវស្មាតហ្វូន Mi 8 Lite និង Mi 8 Pro ជាផ្លូវការនាថ្ងៃនេះនៅកម្ពុជា ដោយផ្តល់ឲ្យអ្នកប្រើប្រាស់ នូវជម្រើសកាន់តែច្រើន ដើម្បីរីករាយនឹងលក្ខណៈពិសេសបំផុត ពីស៊េរីស្មាតហ្វូន Mi 8។
ទាំងអស់នេះបានផុសលេចឡើងតាមរយៈការងាររបស់លោក Claude Monet ដែលជាអ្នកអារម្មណ៍និយមជនជាតិបារាំងដ៏ល្បីល្បាញ ដែលគំនូររបស់លោកមានភាពល្បីរន្ទឺ ដោយបាននាំមកនូវប្រសិទ្ធភាពនៃពន្លឺលើពណ៌ធម្មជាតិ។ ស្មាតហ្វូន Mi 8 Lite និង Mi 8 Pro បង្ហាញនូវបច្ចេកវិទ្យាកញ្ចក់ប្រភេទថ្មី ដែលមានពណ៌ឆ្លុះដូចកញ្ចក់។
លោក Jonh Chen នាយកក្រុមហ៊ុន Xiaomi ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Xiaomi បាននាំចេញស្មាតហ្វូនច្រើនជាង 100លានគ្រឿង នៅក្នុងឆ្នាំនេះ ដោយឡែកស៊េរីស្មាតហ្វូន Mi 8 បាននាំចេញសរុបលើសពី6លានគ្រឿង ដែលជាការចូលរួមចំណែកយ៉ាងធំធេង នៅក្នុងភាពជោគជ័យនេះ។
លោកបន្ដថា «យើងខ្ញុំមានក្តីរំភើបដែលនាំយកស្មាតហ្វូនស៊េរីទំនើបនេះ មកប្រទេសកម្ពុជាមុនពេលថ្ងៃបុណ្យ Christmas ឈានចូលមកដល់ ។ ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត និងការថតរូបដ៏មានថាមពលរបស់ខ្លួន ស្មាតហ្វូនស៊េរីនេះ គឺជាដៃគូដ៏សាកសមសម្រាប់ការអបអរសាទរផ្សេងៗនៅក្នុងរដូវកាលនេះ»។
Mi 8 Lite សម្រាប់ការលេងហ្គេម និងការថតរូបដ៏អស្ចារ្យ បំពាក់មកជាមួយកាមេរ៉ាទំហំ 24 megapixels, sensor ខាងមុខ Sony IMX576 ដែលបំពាក់លើទូរសព្ទ Mi 8 Lite អាចចាប់យករូបភាពបានច្បាស់បំផុត ដែលមិនធ្លាប់មានពីមុន។ នៅក្នុងស្ថានភាពពន្លឺខ្សោយ sensor នឹងប្រើនូវបច្ចេកវិទ្យា Super Pixel ដើម្បីចាប់ច្របាច់នូវព័ត៌មាននៃ pixel 4 ឲ្យក្លាយទៅជា pixel ធំមួយ ធ្វើឲ្យរូបភាពកាន់តែច្បាស់ ជាពិសេសនៅទីតាំងក្នុងអគារ។
ចំណែកឯទូរស័ព្ទ Mi 8 វិញ នៅខាងក្រោយ បានបំពាក់មកជាមួយកាមេរ៉ាភ្លោះ ដែលប្រើបច្ចេកវិទ្យា AI និងប្រើ sensor Sony IMX363 ជា sensor ចំបងរបស់ខ្លួន ជាងនេះទៅទៀត វាបានភ្ជាប់មកជាមួយ pixel ទំហំធំដល់ទៅ 1.4µm សម្រាប់ចាប់រូបភាពជាមួយសម្លេងតិច និងប្រើនូវមុខងារ Dual Pixel Autofocus ដើម្បីចាប់យកគោលដៅរូបភាពបានលឿន ដែលមិនធ្វើឲ្យអ្នកខកខាន ក្នុងការចាប់យករូបភាពដែលអ្នកពេញចិត្ត។
Hardware កាមេរ៉ាដែលមានគុណភាពខ្ពស់ គឺជាគូរទៅនឹងមុខងារ AI ដែលជាបច្ចេកវិទ្យាឈានមុខគេ របស់ក្រុមហ៊ុន Xiaomi ហើយរួមផ្សំទៅនឹងជម្រើសថ្មី ដែលបានកែច្នៃ ដើម្បីសម្រេចបាននូវការរចនាដ៏ស៊ីវីល័យ។ ទន្ទឹមនឹងនេះ អេក្រង់របស់ទូរសព្ទ Mi 8 Lite អាចបញ្ចេញនូវពណ៌ផ្សេងៗដែលស៊ីទៅនឹងស្ថានភាពនានានៅពេលថតរូប selfies ដោយចាំងបំភ្លឺមុខជាមួយនឹងពណ៌ ដែលត្រូវគ្នាយ៉ាងឆ្លាតវៃ ដើម្បីធ្វើឲ្យការថតរូប selfies កាន់តែស្រស់ស្អាត។
ទូរស័ព្ទ Mi 8 Lite បានប្រើប្រាស់នូវបន្ទះឈីប SnapdragonTM 660 SoC របស់ Qualcomm® ជាមួយ Artificial Intelligence Engine (AIE) ដ៏មានថាមពលរបស់ Qualcomm®។ Mi 8 Lite ក៏បានប្រើនូវមុខងារសម្លេង Mi Sound ថ្មី ជាមួយនឹងការ upgrade ប្រព័ន្ធ DSP (digital signal processing) ដើម្បីធ្វើឲ្យសម្លេងកាន់តែល្អប្រសើរ។
ទូរស័ព្ទ Mi 8 Pro បន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ ដោយស្កេនស្នាមម្រាមដៃ Mi 8 Pro បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្ថែមនូវមុខងារ futuristic pressure-sensitive សម្រាប់ដោះសោរអេក្រង់ដោយស្កេនម្រាមដៃ។ វាមានលក្ខណៈខុសពីបច្ចេកវិទ្យាដោះសោរអេក្រង់ ដោយស្កេនម្រាមដៃដទៃទៀត ដែលត្រូចំណាយថាមពលដោយផ្តិតម្រាមដៃ ទៅនឹងកញ្ចក់ឲ្យជាប់ ដើម្បីមើលថា ថាតើម្រាមដៃបានស្កេនជាប់រឺនៅ។ ប៉ុន្តែសម្រាប់ pressure sensor វិញ គឺដោយគ្រាន់តែចុចបើកដំណើរការនៃមុខងារនោះ ហើយដាក់ម្រាមដៃលើអេក្រង់ វាគឺដំណើរការយ៉ាងលឿន និងកាត់បន្ថយថាមពលទៀតផង។
ទូរស័ព្ទ Mi 8 Lite and Mi 8 Pro បានដាក់លក់នៅថ្ងៃទី10 ខែវិច្ឆិកានេះ, ទូរស័ព្ទ Mi 8 Lite មានជម្រើស២ពណ៌ គឺពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ដោយមាន 2 version: 4GB + 64GB តម្លៃ 259ដុល្លារ និង 6GB + 128GB តម្លៃ299ដុល្លារ។ ដោយឡែក ទូរស័ព្ទ Mi 8 Pro មានតែមួយពណ៌គត់ គឺពណ៌ Transparent Titanium និងមានតែ 1 version ប៉ុណ្ណោះ គឺ 8GB +128GB តម្លៃ 599ដុល្លារ ។
ក្រុមហ៊ុន Xiaomi ត្រូវបានបង្កើតឡើងនៅខែមេសា ឆ្នាំ2010 ហើយបានចុះបញ្ជីនៅទីផ្សារភាគហ៊ុនហុងកុង (Hong Kong Stock Exchange) នៅថ្ងៃទី9 ខែកក្កដា ឆ្នាំ2018 (1810.HK)។ ក្រុមហ៊ុន Xiaomi ជាក្រុមហ៊ុនអ៊ិនធើណិត ដែលមានផលិតទូរស័ព្ទស្មាតហ្វូន និងអង្គរឹងឆ្លាតវៃ (smart hardware) ដោយតភ្ជាប់ជាមួយ loT platform របស់ខ្លួន។
បច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន Xiaomi មានលក់នៅតាមតំបន់ និងប្រទេសចំនួនជាង៧០ប្រទេស នៅទូទាំងពិភពលោកនិងមានកន្លែងឈរជើងឈានមុខគេ ក្នុងទីផ្សារជាច្រើនទៀតផង។ ព័ត៌មានបន្ថែម៖ About Xiaomi: http://blog.mi.com/en/ ៕