(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៥៨៦គ្រឿង រកឃើញល្មើសច្បាប់៧៩៩គ្រឿង (ម៉ូតូ៨០%) អប់រំ១៧៧គ្រឿង និងផាកពិន័យ៦២២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី១០ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន១,៥៣៤គ្រឿង, អប់រំ១១៥គ្រឿង និងផាកពិន័យ៤០៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៩,៧៣៥គ្រឿង រកឃើញយានយន្តល្មើស៩,៧២៧គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ១,៦៤៣គ្រឿង និងផាកពិន័យ៨,០៨៤គ្រឿង៕