(ភ្នំពេញ)៖ សម្រាប់ស្ដ្រីដែលមានសំណាងបានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ មានឈ្មោះ ម៉េង សុផាត អាយុ២៣ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នកលក់ដូរ និងជាពលរដ្ឋរស់នៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។
ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅឋានន ស្ត្រីវ័យក្មេងរូបនេះបានអោយដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការលក់ដូរនំចំណីនៅម្តុំវិមានឯករាជ្យ រាជធានីភ្នំពេញ ហើយមកលេងស្រុកកំណើតដែលស្ថិតនៅភូមិខាងលើនេះក៏បានទិញតែបៃតង អ៊ីឈីតាន់ រសជាតិផ្លែគូលេន អោយកូនប្រុសអាយុ3ឆ្នាំទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់100លានរៀលនៅក្នុងគម្របដបតែម្ដង។
ភ្លាមនោះ អ្នកនាងពិតជាមានអារម្មណ៍រំភើបរីករាយ ជាខ្លាំង ហើយក៏បានយកទៅបង្ហាញដល់អ្នកលក់ដែលស្ថិតនៅជិតផ្ទះ និងជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងគម្របដបស្រាប់។
អ្នកនាងបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកនាងនឹងយកទៅពង្រីកមុខរបរដើម្បីទំនុកបម្រុងជីវភាពគ្រួសារអោយល្អប្រសើរទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អុីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់ ១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន50 គ្រឿង , រង្វាន់ i-phone ចំនួន 50គ្រឿង , រួមជាមួយរង្វាន់ តែបៃតង អុីឈីតាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5លាន) រង្វាន់ ៕
រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ...!!!