(សៀមរាប)៖ ថ្ងៃនេះទី៩ វិច្ឆិកា ឆ្នាំ២០១៨ យើងខ្ញុំបានឮការសម្រេចចិត្តមួយដែលសម្តេចតេជោ ហ៊ុន សែន សម្រេចភ្នាល់តាមការបបួលរបស់ទណ្ឌិត សម រង្ស៊ី ថា៖ «បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬយ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ, សម្តេចតេជោ នឹងចុះចេញពីតំណែង តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឲ្យចាប់ខ្លួន»។
យើងខ្ញុំស្គាល់ច្បាស់ពីក្រយៅចរិតនយោបាយពិសពុលពុតត្បុតរបស់ជនកំសាកញីទណ្ឌិត សម រង្ស៊ី នេះគឺច្បាស់ដូចថ្ងៃ។ មិនមែនជាលើកទី១ទេ ដែល សម រង្ស៊ី រត់ចោលស្រុក ដើម្បីគេចពីការជាប់ឃុំ និងគេចពីសម្តីនិយាយបែបទម្មិឡដោយគ្មានការទទួលខុសត្រូវ។ ឥឡូវនេះ បើសម្រេចចិត្តថា ហ៊ានភ្នាល់ ក៏សុំឲ្យទណ្ឌិត សម រង្ស៊ី យកការភ្នាល់នេះជាទីផ្តាច់ព្រ័ត្តនៃជីវិតនយោបាយចុងក្រោយទៅចុះ។
ជារដ្ឋបុរសប្រកបដោយគុណធម៌ អង់អាចក្លាហាន ហើយធ្វើពលិកម្មជាច្រើន ដើម្បីរំដោះជាតិមាតុភូមិនិងប្រជាជនកម្ពុជាឲ្យរួចរស់ក្នុងសេចក្តីថ្លៃថ្នូរ និងកិត្តិយស គឺសម្តេចតេជោ ហ៊ុន សែន ពិតជាធ្លាប់ជួយមនុស្សរាប់រយពាន់អ្នកឲ្យរួចពីទោស ក្នុងនោះរួមមានទាំងទណ្ឌិត សម រង្ស៊ី ផងដែរ ដែលធ្លាប់ត្រូវបាន សម្តេចតេជោ ជួយឲ្យមានការលើកលែងទោសជាច្រើនលើក។ ចំពោះលោក សម រង្ស៊ី គឺគ្មានសមត្ថភាព កុំថាឡើយជួយអ្នកដទៃណាម្នាក់ សូម្បីតែខ្លួនឯងកំពុងមានទោស ក៏មិនអាចជួយខ្លួនឯងបានផង។ សម រង្ស៊ី ជួយដែរ គឺជួយញុះញុងបោកប្រាស់អ្នកដើរតាមឲ្យធ្វើខុស និងជំរុញបន្ថែមឲ្យគេជាប់គុក។
នយោបាយថ្មីៗ ដែលជនកំសាកញី សម រង្ស៊ី ខិតខំយកលក្ខខ័ណ្ឌ កឹម សុខា មកលេងក្នុងល្បែងនយោបាយពិសពុលនេះ គឺមិនមែនជាបំណងស្មោះត្រង់ជួយ កឹម សុខា នោះទេ។ ក៏ប៉ុន្តែ ជាល្បិចកលពិលពុលដែល សម រង្ស៊ី ខិតខំជំរុញឲ្យ កឹម សុខា ឲ្យបន្តជាប់ក្នុងផ្លូវច្បាប់ឲ្យបានយូរ ដើម្បីខ្លួនយកបញ្ហានេះជាកូនអុក បន្តលេងក្នុងល្បែងនយោបាយទុច្ចរិតរបស់គាត់។
សូមបញ្ជាក់ច្បាស់ថា ជនកំសាកញី សម រង្ស៊ី ដែលព្យាយាមប្រើប្រាស់ កឹម សុខា ជាកូនអុកភ្នាល់ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ គឺមានគោលដៅតែមួយគត់ ដើម្បីខ្លួនឈានទៅក្តោបអំណាចធ្វើជាមេបក្សឡើងវិញប៉ុណ្ណោះ ក្នុងហេតុផលថា៖ ទី១- គឺជាការតេស្តចង់បានការបញ្ជាក់ពី សម្តេចតេជោ ហ៊ុន សែន ថាតើនឹងដោះលែង កឹម សុខ ឬទេ? ទី២- បើរុញ កឹម សុខា ឲ្យនៅក្នុងគុកបានយូរ គឺសម រង្ស៊ី អាចយកហេតុផលនេះ ជាលេសស្នើសុំអង្គសមាជគណបក្សដែលគ្រោងធ្វើនៅ សហរដ្ឋអាមេរិក នាពេលខាងមុខ គឺសុំឲ្យខ្លួនធ្វើជាប្រធានបក្សឡើងវិញតែម្តង។ នេះគឺជាសារជាតិអំពើពិសពុលរបស់ សម រង្ស៊ី ចំពោះ កឹម សុខា និងផ្ទៃក្នុងបក្សមួយដែលរលាយទៅហើយនោះ ហើយដែលទាំងអស់គ្នាត្រូវមើលឲ្យឃើញ។
ជាមួយគ្នានេះ បើជ្រុលតែហ៊ានប្រកាសភ្នាល់ទៅហើយ សុំឲ្យជនកំសាកញី សម រង្ស៊ី ប្រកាន់សម្តីរបស់ខ្លួនជាលើកចុងក្រោយផងចុះ។ ហើយដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បើទណ្ឌិត សម រង្ស៊ី មិនដើរមកចូលគុកទេ សុំឲ្យជនកំសាកញីនេះ ហ៊ានធ្វើអត្តឃាត២យ៉ាង៖ ទី១- ហ៊ានកោរសក់ក្បាល និងកាត់អណ្តាតខ្លួនឯងចោល ឬទី២- ហ៊ានកោរសក់ក្បាល ហើយដើរចូលឲ្យរថយន្តបុកស្លាប់តៃហោងនៅស្រុកគេចុះ។ ក្នុងករណីបើជនកំសាកញី សម រង្ស៊ី មិនហ៊ានធ្វើអត្តឃាតតាមចំណុចទាំងពីរខាងលើនេះទេ សូមឲ្យអារក្សអ្នកតាបារមីទាំងឡាយ វាយបំបាក់ក សម រង្ស៊ី និងព្រះធរណីស្រូបយកជីវិតអ្នកនយោបាយអប្រិយឈាមកូនក្បត់ជាតិនេះ ឲ្យរលត់រលាយពីផែនដីផងចុះ។ សម រង្ស៊ី! ជាតិក្រោយ កុំកើតជាមនុស្ស៕
ដោយ៖ សេនាជាតិ