(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៦៨១គ្រឿង រកឃើញល្មើសច្បាប់៨៥៥គ្រឿង (ម៉ូតូ៨២%) អប់រំ១២៩គ្រឿង និងផាកពិន័យ៧២៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ត្រួតពិនិត្យបានចំនួន៣,០១២គ្រឿង, អប់រំ១៦៤គ្រឿង និងផាកពិន័យ៨៨៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៤,១៤៩គ្រឿង រកឃើញយានយន្តល្មើស៨,៩២៨គ្រឿង (ម៉ូតូ៧៨%) ក្នុងនោះអប់រំ១,៤៦៦គ្រឿង និងផាកពិន័យ៧,៤៦២គ្រឿង៕