(ភ្នំពេញ)៖ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទមួយចំនួន ចុះសួរសុខទុក្ខមន្ត្រីសាលាខណ្ឌ ដែលកំពុងមានជំងឺ បានសម្រាកព្យាលនៅផ្ទះ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមការបញ្ជាក់ពីលោកអភិបាលខណ្ឌបានឲ្យដឹងថា មន្ត្រីសាលាខណ្ឌមានជ័យ ដែលលោកអភិបាល អញ្ជើញចុះសួរសុខទុក្ខនេះ មានឈ្មោះថា ប៊ិន លុន ភេទប្រុស អាយុ៧៨ ដែលមានជំងឺលើសឈាម បណ្តាលឲ្យស្លាប់ដៃមួយជំហៀង។
នៅក្នុងឱកាសនោះ លោអភិបាលខណ្ឌ បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ទឹកសុទ្ធ និងថវិកាចំនួន១លានរៀល ដើម្បីជួយសម្រួលដល់ការសម្រាកព្យាលបានមួយរយៈ ។
សូមជម្រាបថា លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក្រៅពីយកចិត្តទុកដាក់បំពេញតួនាទី បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋហើយនោះ លោកក៏តែងតែយកចិត្តទុកដាក់ជាមួយមន្ត្រីក្រោមឱវាទផងដែរ ពិសេសនៅក្នុងអំឡុងពេលមានជំងឺ ៕