(ភ្នំពេញ)៖ សានតាហ្វេ «Santa Fe» គឺជាស្លាកយីហោភោជនីយដ្ឋានសាច់ស្តេកដ៏ធំបំផុត និងមានច្រើនសាខានៅតាមបណ្ដាប្រទេសល្បី សម្រាប់នៅប្រទេសថៃ មានរហូតដល់ទៅ១១០សាខា ពេលនេះមានវត្ដមាននៅកម្ពុជាហើយ ក្បែរសាលាក្រុងរាជធានីភ្នំពេញ ។
លោកស្រី ឌីម សុភាវ័ន្ដ ម្ចាស់ប្រ៊េនឆាយ «Santa Fe» នៅកម្ពុជា បានថ្លែង «ភោជនីយដ្ឋាន សាច់ស្តេកបែបអឺរ៉ុប ម៉ាកល្បីមួយនេះ នឹងបើកលក់នៅថ្ងៃស្អែកនេះហើយ បន្ទាប់ពីបើកសម្ពោធជាផ្លូវការនៅកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ ត្រូវបាននាំមក និងរក្សាសិទិ្ធផ្តាច់មុខក្នុងប្រទេស ដោយក្រុមហ៊ុនសុភាវ័ន្ត អ៊ិនវេសមែន និងមានកម្មវិធីពិសេស គឺទិញមួយឈុតថែមមួយឈុតក្នុងរយៈពេលមួយខែ ក្នុងតម្លៃពិសេសថែមទៀត» ។
លោកស្រី បន្ដថា «សម្រាប់ទុនវិនិយោគភោជនីយដ្ឋានមួយនេះ គឺជិត៣០ម៉ឺនដុល្លារលើទំហំដី៤០០ម៉ែត្រការ៉េ ហើយគ្រោងនឹងបើកភោជនីយដ្ឋានសានតាហ្វេ យ៉ាងតិចចំនួន៥ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ»។
ចំពោះវត្តមានមកកាន់ប្រទេសកម្ពុជានៅពេលនេះ ភោជនីយដ្ឋានសានតាហ្វេ នឹងផ្តល់ជូននូវជម្រើសអាហារសាច់ស្តេកជាច្រើនប្រភេទ ជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ផ្សេងៗគ្នាទាំង
រដល់ប្រជាជនកម្ពុជា ដែលរួមមានសាច់ស្តេកសាច់គោពីអូស្ត្រាលី សាច់ស្តេកសាច់ជ្រូក សាច់ស្តេកសាច់មាន់ សាច់ត្រីដូរី សាច់ត្រីធូណា ស្ពេកគេទទី ដែលជាប្រភេទមីឆាបែបអឺរ៉ុប និងអាហារជាច្រើនមុខទៀតផងដែរ។
បន្ថែមពីលើនេះ អតិថិជនក៏អាចធ្វើការជ្រើសរើសនូវរសជាតិភេសជ្ជៈដ៏សម្បូរបែប ដើម្បីបន្ថែមឱជារសអាហារឲ្យកាន់តែពិសេសថែមមួយកម្រិតទៀត។ រាល់មុខម្ហូបទាំងអស់របស់ សានតាហ្វេ ត្រូវបានធានាលើគុណភាព និងអត្ថប្រយោជន៍ចំពោះសុខភាពជាចម្បង ហើយរាល់រូបមន្តរបស់មុខម្ហូបទាំងអស់គឺផ្សំឡើងដោយ សានតាហ្វេ ផ្ទាល់ដែលកំពុងទទួលការពេញនិយម និងល្បីល្បាញជានិមិត្តសញ្ញាភោជនីយដ្ឋានឈានមុខគេនៅប្រទេសថៃ។
កុំភ្លេចណា! អញ្ជើញទៅកាន់ភោជនីយដ្ឋានសានតាហ្វេ ដោយផ្ទាល់ដើម្បីភ្លក្សរសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ជាមួយការបញ្ចុះតម្លៃពិសេស ក្នុងឱកាសបើកសម្ពោធសាខាដំបូងភោជនីយដ្ឋានសានតាហ្វេ ដែលមានទីតាំងនៅអាគារលេខ 27K មហាវិថីព្រះមុនីវង្ស សង្កាត់ដូនពេញ រាជធានីភ្នំពេញ ជាប់នឹងសាលាក្រុងភ្នំពេញ ៕